ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
នៅពេលថ្ងៃត្រង់ទី 21 ខែមេសាឆ្នាំ 2021 នេះឯកឧត្តម បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពចរាចរណ៍ និច្រកចេញ-ចូលរាជធានី ភ្នំពេញ ត្រង់ចំនុចគោលដៅផ្លូវជាតិលេខ4 ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភំ្នពេញសូមធ្វើការណែនាំជាថ្មីម្ដងទៀត សូមបងប្អូនដែលពុំមានភារកិច្ចចាំបាច់កុំចេញក្រៅផ្ទះ ដើម្បីការពារខ្លួនយើង គ្រួសារយើង និងបងប្អូនទាំងអស់ចូលរួមគ្នា ទើបអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19បានយ៉ាងមានប្រសិទ្ធភាព បើមិនដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការអនុវត្តតាម សេចក្ដីសម្រេច ស្ដីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល និងទទួលពិន័យទឹកប្រាក់ទៅតាមអន្តរការណ៍ នៃវិធានការរដ្ឋបាល៕