ព័ត៌មានជាតិ

តើពិតទេដែលថាអាជ្ញាធរខណ្ឌទួលគោក មិនដឹងអំពី សង្វៀនជល់មាន់ និងអាប៉ោង ក្នុងសង្កាត់ទឹកល្អក់3។

តើពិតទេដែលថាអាជ្ញាធរខណ្ឌទួលគោក មិនដឹងអំពី សង្វៀនជល់មាន់ និងអាប៉ោង ក្នុងសង្កាត់ទឹកល្អក់3។

(ភ្នំពេញ) សង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែង បើកឡើងវិញរៀងរាល់ថ្ងៃ នៅចំណុចខាងមុខផ្សារម៉ុងឌីយ៉ាល់ ភូមិ1 ក្នុងសង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក បាននឹងកំពុងបើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងរលូនបែជាសមត្ថកិច្ចនៅសំងំស្ងៀម។

ប្រជាពលរដ្ឋមានការសង្ស័យថា ទីតាំងបើកសង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែងនេះ បានបិតមួយរយះហើយ តែពេលនេះបើកដំណើរការឡើយវិញ ប្រហែលជារត់ការក្នុងមូលដ្ឋានបានហើយមើលទៅបានជាបើកដំណើរការវិញយ៉ាងរលូន ហើយគ្មានអាជ្ញាធរចុះបង្ក្រាបទាល់តែសោះ។

 

ជាក់ស្ដែងនៅថ្ងៃទី 3 ខែសីហា ឆ្នាំ2022នេះ ប្រជាពលរដ្ឋបានរាយការណ៍ថាមានល្បែងស៊ីសងជល់មាន់ខាងលើបើកឡើងវិញ ហើយក្រុមអ្នកព័ត៌មានយើងបានចុះទៅដល់ទីកន្លែងខាងលើ ពិតជាមានការបើកលេងល្បែងស៊ីសងជាក់ស្តែងលេងពិតប្រាកដ ហើយប្រជាពរដ្ឋនៅក្បែរនោះបានបញ្ជាក់ដែរថា រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេ នឹងកើតមានអំពើចោរកម្មដូចជា លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ កើតឡើងជាក់ជាមិនខាន។

 

ដូចនេះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្នើរសុំឲ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោកសុខ ហេង អធិការខណ្ឌទួលគោក គួរតែមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនផង ដើម្បីកុំប្រជាពលរដ្ឋ និងមហាជនដាក់ការសង្ស័យ ហើយរិះគន់ចំៗ ទៅលើអាជ្ញាធរមូលដ្ឋាន ដែលមានការឃុបឃិត បើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋាន ដើម្បីទទួលលាភសក្ការៈ។

 

សូមបញ្ជាក់ផងដែរថា កន្លងមកលោកជាពិសីអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបើកកិច្ចប្រជុំដល់មន្ត្រីក្នុងមូលដ្ឋានមិនឲ្យមានការពាក់ព័ន្ធនិងលាងដៃអោយស្អាតពីល្បែងស៊ីសងគ្រប់ប្រភេទ ។

 

ជាចុងក្រោយប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាបើអាជ្ញាធរខណ្ឌទួលគោក មិនមានការពាក់ព័ន្ធហេតុអ្វីបានជាមានល្បែងស៊ីសងជល់មាន់និងអាប៉ោងខាងលើនេះកើតមាននៅក្នុងទឹកដីខណ្ឌទួលគោក ហើយបើកដំណើរការយ៉ាងរលូនដូច្នេះទៅវិញដោយពុំឃើញមានសមត្ថកិច្ចណាមួយចុះមកបង្ក្រាបឬក៏ចង់ទុកអភិរក្សបានជាសមត្ថកិច្ចសម្ងំស្ងៀម។

Leave a Reply

Your email address will not be published. Required fields are marked *