ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បញ្ជូនខ្លួនទៅកាន់សាលាដំបូង រួមនិងវត្ថុតាងកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ប្រវែង 32សង់ទីម៉ែត ចំនួន1ដើម ក្នុងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង19 និង30នាទី ថ្ងៃទី28 ខែមិថុនា ឆ្នាំ202នេះ នៅចំណុចម្តុំផ្សាររ៉ា ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។