សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី25 រហូតដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ2022នេះ កម្ពុជាទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាបដែលអូសបន្លាយលើភាគខាងជើងប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីកម្រិតមធ្យម ធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
