នៅព្រឹកថ្ងៃទី 17 ខែឧសភា ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បរទេសទាំងឡាយដែលមានបំណងចូល កម្ពុជាដោយមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ19 តាមថេរវេលាកំណត់ណាមួយ មិនគួរបោះទិដ្ឋាការឱ្យពួកគេទេ សម្តេចបញ្ជាក់ថា «កុំស្រលាញ់លុយពីពួកគេទាំងនោះ ដោយមិនគិតគូរពីសុខុមាលភាព និងអាយុជីវិតប្រជាជនយើងឱ្យសោះ»។
