ព័ត៌មានជាតិ

អ្នកល្មេីសបម្រាមនៅតែមាន ថ្ងៃនេះ មានអ្នកលួចចល័តទីចូលមកខេត្តព្រៃវែងថ្មី បានរកឃេីញវិជ្ជមានកូវីដ-19 ចំនួន5នាក់ បន្ថែមទៀត ដែលគាត់ជាអ្នកស្រុក សុីធរកណ្ដាល មកពីរាជធានី ភ្នំពេញ។

អ្នកល្មេីសបម្រាមនៅតែមាន ថ្ងៃនេះ មានអ្នកលួចចល័តទីចូលមកខេត្តព្រៃវែងថ្មី បានរកឃេីញវិជ្ជមានកូវីដ-19 ចំនួន5នាក់ បន្ថែមទៀត ដែលគាត់ជាអ្នកស្រុក សុីធរកណ្ដាល មកពីរាជធានី ភ្នំពេញ។

អ្នកទាំង 5នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា10 និងមាត្រា11 នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល 14ថ្ងៃ និងបន្ទាប់ពីព្យាបាលរួច។

នៅពេលនេះ គណៈកម្មការខេត្តបានកំពុងធ្វើការស្រាវជ្រាវព័ត៌មានស្តីពីកន្លែងដែលគាត់បានចេញដំណើរ និងមធ្យោបាយធ្វេីដំណេីរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដេីម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត។

ក្នុងនាមជាអាជ្ញាធរ និងកងកម្លាំង បានខិតខំការពារអាយុជីវិតបងប្អូនទាំងយប់ទាំងថ្ងៃមិនខ្លាចហត់នឿយទោះបីកាល:ទេស:ណាក៏ដោយ ដើម្បីប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់ និងកាត់ផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ19 ចេញពីខ្លួនអ្នកនិងគ្រួសារអ្នក។ ពួកខ្ញុំក៏ខ្លាចឆ្លងជំងឺកូវីដ19 ដ៏កាចសាហាវ វាជាសត្រូវឥតស្រមោលខ្លាំងណាស់ តែវាជាតួនាទីភារកិច្ច និងកាតព្វកិច្ច។ ប្រភព៖ ឯកឧត្តម ជា សុមេធី

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *