ខេត្តតាកែវ នាថ្ងៃអង្គារ ទី 19 ខែមេសា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សាចំនួន 1ខ្នង ស្មើនិង 6បន្ទប់ និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ស្ថិតនៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
