ព័ត៌មានជាតិ

នេះគឺជាប្រសាសន៍ របស់ឯកឧត្តម ហ៊ុន ម៉ាណែត មួយឆ្នាំគត់ (13 មេសា 2021 – 13 មេសា 2022)។

នេះគឺជាប្រសាសន៍ របស់ឯកឧត្តម ហ៊ុន ម៉ាណែត មួយឆ្នាំគត់ (13 មេសា 2021 – 13 មេសា 2022)។

កាលពីមួយឆ្នាំមុនថ្ងៃនេះ (13 មេសា 2021) គឺជាថ្ងៃដែលរូបខ្ញុំនិងភរិយា ព្រមទាំងក្រុមការងារកំពុងមមារញឹកទាំងយប់ទាំងថ្ងៃក្នុងការរៀបចំមណ្ឌលព្យាបាលជម្ងឺកូវីដ19 កម្រិតស្រាលនៅកោះពេជ្រ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន អោយបានលឿន (បន្ទាប់ពីបានបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ19 នៅសណ្ឋាគារ the Great Duke និងមន្ទីរពទ្យហ្លួងម៉ែ ដែលពេលនោះមានឈ្មោះថា នគរទេព្យ) ដោយសារការឆ្លងរីករាលដាលនៃជម្ងឺកូវីដ19 នៅរាជធានីភ្នំពេញនាពេលនោះ មានការកើនឡើងខ្លាំង ដែលតម្រូវអោយរៀបចំកន្លែងព្យាបាលបន្ថែមជាបន្ទាន់សម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជម្ងឺកូវីដ19។

 

ខ្ញុំជឿជាក់ថា បងប្អូនដែលរស់នៅភ្នំពេញប្រាកដជាចងចាំច្បាស់នូវអារម្មណ៍របស់យើងនៅពេលនោះ ដែលពោរពេញទៅដោយការព្រួយបារម្ភភ័យខ្លាច និងមិនច្បាស់លាស់ថាទៅមុខនឹងទៅជាយ៉ាងណា បើមួយថ្ងៃៗមានអ្នកឆ្លងកូវីដ19ច្រើនបែបនេះ? ហើយការគិតគូរ អំពីការនាំគ្រួសារទៅដើរកំសាន្តពេលចូលឆ្នាំថ្មី កាលពីឆ្នាំមុននោះ ប្រាកដជាមិនមែនជាអាទិភាពសម្រាប់បងប្អូនទេ។ អាទិភាពរបស់បងប្អូននាពេលនោះ គឺការថែរក្សាសុខភាពនិងអាយុជីវិតរបស់ខ្លួននិងក្រុមគ្រួសារ ពោលគឺធ្វើយ៉ាងណាកុំអោយឆ្លងជម្ងឺកូវីដ19។

 

បើយើងចាំពីស្ថានភាពកាលពីមួយឆ្នាំមុនដូចខ្ញុំបានរៀបរាប់ដោយសង្ខេបពីខាងលើ យើងប្រាកដជាមានមោទនភាពណាស់ ដែលក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ យើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ19 បានជោគជ័យ ដែលអាចអោយយើងបើកដំណើរការប្រទេសរបស់យើងឡើងវិញបាន ហើយពេលចូលឆ្នាំនាឆ្នាំនេះ ប្រជាពលរដ្ឋទូទាំងប្រទេសអាចប្រារពពិធីចូលឆ្នាំថ្មីប្រពៃណីជាតិយើង ជាមួយមិត្តភក្តិនិងក្រុមគ្រួសារដោយសប្បាយរីករាយ និងមិនមានការព្រួយបារម្ភ ភ័យខ្លាចដូចឆ្នាំមុនទៀតទេ។

 

ប៉ុន្តែទោះជាយ៉ាងណា សូមបងប្អូនបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានសុខាភិបាលដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងអ្នកជុំវិញខ្លួន។

Leave a Reply

Your email address will not be published. Required fields are marked *