នៅថ្ងៃទី 28 ខែមីនា ឆ្នាំ 2022 នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានបើកសវនាការជំនុំជម្រះលើបណ្តឹងរបស់គណបក្ស ភ្លើងទៀន និងគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ពាក់ព័ន្ធសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត ចំពោះការចុះឈ្មោះបញ្ជីបេក្ខជន និងការប្តឹងតវ៉ាស្នើលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ។
