នៅថ្ងៃព្រហស្បតិ៍ទី 24 ខែមីនា ឆ្នាំ 2022 នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាគណៈអធិបតីពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យកីឡាជាតិកូរ៉េ នៃសាធារណរដ្ឋកូរ៉េ នៅសាលប្រជុំសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ។
