កំពង់ស្ពឺ នាថ្ងៃទី 16 ខែមិនា ឆ្នាំ 2022 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់សមិទ្ធផលដែលបានកសាងនៅក្នុងសាលានាយទាហានសកម្ម(ត្មាតពង) ។
សូមបញ្ជាក់ផងដែរថាសមិទ្ធផលដែលត្រូវសម្ពោធក្នុងថ្ងៃនេះ រួមមានៈ
1- អគារទីចាត់ការ2ជាន់ចំនួន1ខ្នង
2- អគារស្នាក់នៅចំនួន6ខ្នង
3- អគារថ្នាក់រៀនចំនួន2ខ្នង
4- អាហារដ្ឋានសម្រាប់បុគ្គលិក និងយោធាចារ្យចំនួន 1ខ្នង និងសមិទ្ធិផលផ្សេងៗមួយចំនួនទៀត ។