ភ្នំពេញ ព្រឹកថ្ងៃទី14 ខែមីនា ឆ្នាំ2022នេះ គណៈប្រតិភូមិយោធាប្រទេស ព្រុយណេ សិង្ហបុរី និងថៃ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ។
ដើម្បីចូលរួមក្នុងកិច្ចប្រជុំចារកម្មយោធាអាស៊ាន លើកទី19 (AMIM-19 : 19th ASEAN MILITARY INTELLIGENCE MEETING 14-16 មីនា 2022) កិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ាន លើកទី12
(AMOM-12 : 12th ASEAN MILITARY OPERATION MEETING 14-18 មីនា 2022) និងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី19 (ACDFM-19 : 19th ASEAN CHIEF OF DEFENSE FORCES MEETING 16-18 មីនា 2022)។