សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងចិន( Sinovac )ដែលកម្ពុជាបញ្ជាទិញ ជំហានទី2 របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន 5 ម៉ឺនដូស ។
នឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិ រាជធានីភ្នំពេញ នៅថ្ងៃទី17 ខែមេសា ឆ្នាំ2021ខាងមុខនេះ។ ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះគឺបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែប ប្រៀបដូចបងប្អូនរវាងប្រទេសទាំង2។ យេីងសង្ឃឹមថា វ៉ាក់សាំងចិន អាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-19។
ប្រភព៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា