អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម ជុំ សុន្ទរី ឲ្យដឹងនៅមុននេះបន្តិចថា តាមព័ត៌មានទទួលបានពីសមាគមអតីតនិស្សិតកម្ពុជានៅសហភាពសូវៀត ពុំមាននិស្សិតកម្ពុជាដែលបច្ចុប្បន្នកំពុងសិក្សានៅក្នុងប្រទេសអ៊ុយក្រែនទេ ក៏ប៉ុន្តែមានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សន៍ទី80 និង ដើមទស្សវត្សទី90 ចំនួន23នាក់ ដែលកំពុងរស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ ។
អ្នកនាំពាក្យរូបនេះបន្តថា ក្រសួងការបរទេសកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំប្រទេសរុស្សី កំពុងខិតខំទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះ ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់ ។