សេចក្ដីជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងណែនាំឲ្យបុគ្គល គឹម ហ៊ាង អ្នកជំនួញដីធ្លី ត្រូវបញ្ឈប់ជាបន្ទាន់ នូវពាក្យសំដីដែលគ្មានការទទួលខុសត្រូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបញ្ចៀសនូវការយល់ច្រលំ និងជំរុញឲ្យមានការជួញដូរដីធ្លីក្នុងតំបន់សៀមរាប អង្គរ ដែលនឹងអាចបង្កើតចលាចលសង្គមជាយថាហេតុណាមួយ។
