ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី10 ខែកុម្ភៈ​ ឆ្នាំ2022នេះ សម្ដេចតេជោ ហ៊ុនសែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ចាប់ពីថ្ងៃទី10-13 ខែកុម្ភៈ ឆ្នាំ2022។

នាព្រឹកថ្ងៃទី10 ខែកុម្ភៈ​ ឆ្នាំ2022នេះ សម្ដេចតេជោ ហ៊ុនសែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ចាប់ពីថ្ងៃទី10-13 ខែកុម្ភៈ ឆ្នាំ2022។

នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ2022នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី157ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។

 

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល (Seoul) សម្ដេចនឹងជួបជាមួយ ឯកឧត្តម មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ល។ ទន្ទឹមនឹងនោះដែរ សម្ដេចនឹងមានជំនួបជាមួយឯកឧត្តម បាន គី-មូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ។

 

ឆ្លៀតនៅក្នុងឱកាសនេះ សម្ដេចសូមអំពាវនាវដល់បងប្អូនជនរួមជាតិបន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ19 ជាពិសេសមេរោគបំប្លែងខ្លួនថ្មីៗអូមីក្រុង (Omicron) ដែលអត្រាឆ្លងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ សូមយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់ ក្នុងនោះត្រូវមានការកាត់បន្ថយការជួបជុំ ឬការប្រមូលផ្តុំដែលមានមនុស្សច្រើន និងត្រូវអនុវត្តវិធានការ 3កុំ និង3ការពារ» ដើម្បីសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *