នាព្រឹកថ្ងៃទី 13 ខែមករា ឆ្នាំ 2022 នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍បូកសរុបការងារឆ្នាំ 2021 និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ 2022។
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានកិច្ចប្រជុំជួរបញ្ជាការ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងបានអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីឧត្តមសេនីយ៍ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយសេនាធិការ នាយខុទ្ទកាល័យ។