នៅព្រឹកថ្ងៃទី 4 ខែមករា ឆ្នាំ 2022 នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសចំនួន3 ដែលទើបទទួលបានការតែងតាំងថ្មីរួមមាន ជប៉ុន អាមេរិក និងហ្វីលីពីន ដើម្បីចូលជួបសម្តែងការគួរសម និងជម្រាបលាមុនចេញដំណើរទៅបំពេញបេសកម្មរបស់ខ្លួន។
