គិតត្រឹមព្រឹកថ្ងៃទី 10 ខែមេសា ឆ្នាំ2021នេះ អ្នកឆ្លង កូវីត19 នៅផ្សារអូឬស្សី មានមនុស្សសរុបចំនួន 345នាក់ ត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-19 ក្នុងចង្កោម ផ្សារអូរឫស្សី។
យ៉ាងណាមិញក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់ដូរនៅ ផ្សារអូរឫស្សី ឬអ្នកចេញចូលជាប្រចាំ ឬញឹកញាប់ទាំងអស់ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ19 ដែលមានទីតាំងនៅ
📌វិទ្យាល័យបាក់ទូក
📌វិទ្យាល័យបឹងត្របែក
📌មណ្ឌលសុខភាពចាក់អង្រែក្រោម
📌មន្ទីរពេទ្យខ្មែរ-សូវៀត
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល 14ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។