លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា សូមបងប្អូនកុំភ័យពេក តែកុំហ៊ានពេក ចំពោះជំងឺកូវីដ19 ប្រភេទអូមីក្រុង។
មកទល់ពេលនេះ អ្នកជំងឺកូវីដ19 ប្រភេទអូមីក្រុង មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ហេីយក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់តាមដានសុខភាពគាត់ ប៉ុន្តែយេីងរកឃេីញអូមីក្រុង តែ1ករណីនេះទេ។
ដូច្នេះបងប្អូនត្រូវយកចិត្តទុកដាក់បន្តអនុវត្តវិធានការ ( ការពារ និង3កុំ ) បូកជាមួយការចាក់វ៉ាក់សាំងកូវីដ19 ឱ្យបានគ្រប់ដូស មូលដ្ឋាន និងដូសទី3 នៅពេលដល់វេនលោកអ្នក ដេីម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ19 ជាពិសេសពពួកបម្លែងខ្លួនថ្មី និងដេីម្បីនិរន្តរ៍ភាពយូរអង្វែងនៃការរស់នៅធម្មតាតាមប្រក្រតីថ្មីនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ19។ សូមអរគុណ