ព័ត៌មានជាតិ

អត្ថបទ សម្ដេចតេជោ ហ៊ុន សែន មួយនេះនឹងធ្វើអោយក្រុមវិភាគយកទៅវិភាគបានហោចណាស់មួយសប្តាហ៍ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជិវិតឬសុំសិទ្ធជ្រកកោននៅក្រៅប្រទេស។

អត្ថបទ សម្ដេចតេជោ ហ៊ុន សែន មួយនេះនឹងធ្វើអោយក្រុមវិភាគយកទៅវិភាគបានហោចណាស់មួយសប្តាហ៍ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជិវិតឬសុំសិទ្ធជ្រកកោននៅក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន កន្លងមកមានក្មួយៗដែលនិយមលេង រូបថតបានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បងរបស់ខ្ញុំហ៊ុន ម៉ាណែត និងផ្គុំរូបថតខ្ញុំនិងភរិយាជាមួយរូបថតម៉ាណែតនិងភរិយា។

គាត់បានប្រាប់ខ្ញុំថាលោកអុំសង្ហាដូចបងម៉ាណែតនិងក្មួយខ្លះនិយាយថាអុំប្រុសអុំស្រីសង្ហាដូចបងម៉ាណែតនិងប្រពន្ធគាត់។

ខ្ញុំបានប្រាប់ទៅក្មួយៗវិញថាតើម៉ាណែតបង្កើតអុំឬអុំបង្កើតម៉ាណែត?។អត្ថបទមួយនេះនឹងធ្វើឱយក្រុមវិភាគយកទៅវិភាគបានហោចណាស់មួយសប្តាហ៍ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជិវិតឬសុំសិទ្ធជ្រកកោននៅក្រៅប្រទេស។

 

ថ្ងៃមុនគេវិភាគរឿងចៅទី21ស្រក់ទឹកភ្នែកតែមិនយំ។ល្អហើយខ្ញុំមានចៅ22នាក់និងកូនបង្កើតកូនប្រសារ10នាក់ទៀតដែលខ្ញុំនឹងជួយពួកអ្នកអោយធ្វើការវិភាគតែរឿងគ្រួសារខ្ញុំដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។នេះជាវិធីរុញទូកបណ្តោយទឹកដើម្បីតម្រូវចិត្តក្រុមវិភាគ។

Leave a Reply

Your email address will not be published. Required fields are marked *