នៅព្រឹកថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2021 នេះ បើកដំណើរការ និងប្រើប្រាស់ជាផ្លូវការ «ការិយាល័យអេឡិចត្រូនិករបស់ឯកឧត្តម ហ៊ុន ម៉ានី»។
គេហទំព័រ hunmany.kh ត្រូវបានប្រកាសដាក់ឱ្យដំណើរការ និងប្រើប្រាស់ជាផ្លូវការ នៅការិយាល័យអេឡិចត្រូនិករបស់ ឯឧត្តម ហ៊ុន ម៉ានី ដែលមានការរចនានិងតម្លើងជាមួយមុខងារយ៉ាងច្រើនសម្បូរបែប គ្រប់ក្របខ័ណ្ឌការងារនិងបានឆាប់រហ័សតាមរយៈ ប្រព័ន្ធអេឡិចត្រូនិក។
ជាមួយនឹងពហុមុខងារដូចមានរៀបរាប់ខាងលើ ការិយាល័យអេឡិចត្រូនិកនេះ នឹងអនុញ្ញាតឱ្យសាធារណជនទទួលបានព័ត៌មានរបស់ ឯកឧត្តម ហ៊ុន ម៉ានី លើគ្រប់ក្របខណ្ឌការងាររួមមាន:
(1) ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា។
(2) ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
(3)អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
(4)ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី។
(5)អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។
(6)ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកម្ពុជា4.0។
សូមជម្រាបជូនដែរថា សម្រាប់គេហទំព័រ hunmany.kh ដែលប្រើប្រាស់ជាការិយាល័យអេឡិចត្រូនិកនេះ គឺបានទទួលសិទ្ធក្នុងការប្រើប្រាស់ Domain.kh តែមួយគត់នៅកម្ពុជាក្នុងពេលបច្ចុប្បន្ន ហើយនិងបានដាក់បង្ហោះបានសម្រេចជាស្ថាពរ។