យ៉ាងណាក៏ដោយក្រសួងសុខាភិបាលកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះកូវីដបំប្លែងថ្មី2ប្រភេទទៀតដែលកំពុងផ្ទុះឡើង។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ជនរួមជាតិឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្រោយពីអង្គការសុខភាពពិភពលោក(WHO) បានរកឃើញមេរោគកូវីដ19 បំប្លែងថ្មី2ប្រភេទទៀត កំពុងផ្ទុះឡើងតាមប្រទេសមួយចំនួននៅលើសកលលោក ហើយកម្ពុជាក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នៃមេរោគបំប្លែងថ្មីនេះផងដែរថាវានឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់កម្រិតណាខណៈWHOអះអាងថាមេរោគបំប្លែងថ្មីទាំង2ប្រភេទនេះ អាចនឹងធ្វើឲ្យប៉ះពាល់ខ្លាំងជាងមេរោគមុនៗទៅទៀត។