នៅរសៀលថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រោមកិច្ចសហការរវាងក្រសួងព័ត៌មានកម្ពុជា និងមូលនិធិអាស៊ី-អឺរ៉ុប (ASEFERT) ប្រជុំតាមប្រព័ន្ធវីដេអូ។
កម្ពុជាបានបន្តវេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី10 (ASEFERT10) ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលមាននិពន្ធនាយក និងអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយធំៗនៅតំបន់អាស៊ី-អឺរ៉ុប ជាប្រទេសសមាជិក ASEM ចំនួន51ប្រទេស តាមប្រព័ន្ធវីដេអូ។
វេទិកាតុមូលនេះ គឺជាវេទិកាអមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី13 ហើយវេទិកានេះដែរ គឺជាការបង្កើតអោយមានការផ្លាស់ប្តូរបទពិសោធន ទស្សនៈ និងទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីភាពជិតស្និតរវាងតំណាងនិពន្ធនាយក និងអ្នកសារព័ត៌មានក្នុងតំបន់ អាស៊ី-អឺរ៉ុប។