បើតាមប្រភពព័ត៌មានពីសាសាសង្កាត់ស្ទឹង មានជ័យបានឲ្យដឹងថា អ្នកដឹកអីវ៉ាន់នៅផ្សារអូឬស្សីម្នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅចំណុច ផ្ទះលេខ៧៨បេ ជាន់ទី១ បន្ទប់ជួលលេខ ២ ក្រុមទី៤ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ១៥ និង៤០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ
ប្រភពដដែលបានបន្តថា ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានខាងលើ ដែលមានឈ្មោះ សេង ចាន់ពន្លឺ ប្រុស អាយុ ២២ឆ្នាំ មុខរប ដឹកអីវ៉ាន់នៅផ្សារអូឬស្សី ស្រុកកំណើត ភូមិ តាកុច ឃុំ ស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
បច្ចុប្បន្ន អ្នកជម្ងឺខាងលើត្រូវបាន ក្រុមគ្រូពេទ្យ បញ្ជូនទៅកាន់ មន្ទីរពេទ្យហ្លួងម៉ែ ។ ចំពោះទីតាំង បន្ទប់លេខ២ ជាន់ទី១ ត្រូវបាន សាម៉ីខ្លួនចាក់សោរ ដោយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ ហំពទ្ធ័បណ្តោះអាសន្ន ៕