គិតត្រឹមថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 100,43% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 98,34% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,827,348នាក់ លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 103,22% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់ លើកុមារអាយុ 5ឆ្នាំ មាន 66,16% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317 នាក់ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់ មាន 87,50%
