ព័ត៌មានជាតិ

នៅថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2021 នេះ មានអ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែង ចំនួន7នាក់ បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង3ទៀបភ្លឺ។

នៅថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2021 នេះ មានអ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែង ចំនួន7នាក់ បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង3ទៀបភ្លឺ។

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានប្រាប់បណ្តាញព័ត៌មានថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន ដើម្បីស្រាវជ្រាវតាមចាប់អ្នកទោសទាំងនេះមកវិញ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា អ្នកទោសទាំងនេះ បានវាយទម្លុះជញ្ជាំងគុក រួចរត់គេចខ្លួនតែម្តង ហើយពួកគេទាំងនេះ មានទោសភាគច្រើនជាមួយគ្រឿងញៀនតាម

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន បានឲ្យដឹងថា នាវេលាទៀបភ្លឺខណៈមន្ត្រីអនុរក្សពន្ធនាគារដឹងថាអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួន បានប្រើប្រាស់អាវុធបាញ់ចំនួន4គ្រាប់ ដើម្បីគម្រាមបញ្ឈប់សកម្មភាពរត់គេចតែមិនអាចរារាំងបាន។

 

តាមការពិនត្យទីតាំងជាក់ស្តែងនគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះកំណាត់ឈើ ក្នើយភួយ ដើម្បីខ្ទប់វាយមិនអោយលឺសំលេង

លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងអោយដឹងថា ក្នុងចំណោមអ្នកទោស7នាក់ មានម្នាក់ត្រូវកាត់ទោសអោយជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីជួញដូរគ្រឿងញៀន និង6នាក់ទៀតជាប់ទោសស្រាល។

លោកបញ្ជាក់ថា ក្នុងចំណោមអ្នកទោសរត់គេចខ្លួន7នាក់ មាន6ស្ថិតក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស៕

Leave a Reply

Your email address will not be published. Required fields are marked *