គិតត្រឹមថ្ងៃទី23 ខែតុលា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 99,74% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 90,63% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 100,23% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។
