ចាប់ពីយប់នេះតទៅសូមបងប្អូនចូលផ្ទះឲ្យបានមុនម៉ោង ៨:០០យប់!
ចាប់ពីវេលាយប់ម៉ោង ៨:០០នាទីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១នេះតទៅ អាជ្ញាធររាជធានីភ្នំពេញ នឹងចុះអនុវត្ត ចំពោះអ្នកបំពានបម្រាមគោចរហើយ។ចំពោះអ្នកបំពានបម្រាមគោចរនេះ នឹងត្រូវឃាត់យាន្តយន្ត យកមករក្សាទុក ហេីយត្រូវឲ្យធ្វេីចត្តាឡីស័ក នៅផ្ទះរយ:ពេល១៤ថ្ងៃ បេីមិនអនុវត្តតាម នោះសមត្ថកិច្ចនឹងចាត់វិធានការណ៍តាមច្បាប់ ៕
សូមបញ្ជាក់ថា ចំពោះអ្នកដែលធ្វេីការចេញក្រោយម៉ោង ៨:០០នាទីយប់ ត្រូវមានលិខិតបញ្ជាក់ និងត្រូវពាក់កាតជាប់ខ្លួន ចាប់ពីយប់ថ្ងៃទី ២ខែមេសា ឆ្នាំ២០២១នេះតទៅ ។
សូមចូលរួមអនុវត្តតាមសេចក្តីសម្រេចនេះ !!!