ព្រឹកថ្ងៃទី12 ខែតុលា ឆ្នាំ2021នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ បើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រឆ្នាំ 2020. 2025 របស់ទីភ្នាក់ងាបញ្ជាក់ចំណាយសេវាសុខាភិបាលតាមប្រព័ន្ធ online( Zoom Meeting) ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ម៉ុម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
គោលបំណងនៃសិក្ខាសាលានេះ ផ្ដោតលើកគោលដៅយុទ្ឌសាស្រ្តចំនួន 3គោលដៅទី1 គឺធានាអោយទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល ( ទ.ប.ច.ស ) មានសមត្ថភាពគ្រប់គ្រាន់ និងនិរន្តភាពក្នុងការបំពេញតួនាទី និងភារកិច្ច គោលដៅទី2 គឺ ធានាអោយមានប្រសិទ្ធភាព ឯករាជ្យភាព និងនិរន្តភាពផ្នែកហិរញ្ញវត្ថុ និងគោលដៅទី3 គឺធានាអោយមានកម្លាំងពលកម្មបំពេញការងារ និងនិរន្តភាព ។
សូមបញ្ជាក់ថា ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាខាភិបាល មានបេសកកម្ម ពិនិត្យតាមដាន ផ្ទៀងផ្ទាត់ និងបញ្ជាក់ទៅលើសំណើសុំទូទាត់ថវិការបស់មូលដ្ឋានសុខាភិបាល តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) សម្រាប់កម្មវិធីមូលនិធិសមធម៌ សំដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល ព្រមទាំងចូលរួមអភិវឌ្ឍបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធក្នុងរយៈពេលមធ្យមត្រឹមឆ្នាំ2023។
បន្ទាប់ពីឆ្នាំ2024ទៅ ទីភ្នាក់ងារបញ្ជាក់ចំណាយ សេវាសុខាភិបាល មានចក្ខុវិស័យពង្រីកវិសាលភាពតួនាទីរបស់ខ្លួនក្នុងការផ្តល់សេវាឯកទេស (ពិនិត្យតាមដាន ផ្ទៀងផ្ទាត់ និងបញ្ជាក់ទៅលើសំណើសុំទូទាត់ថវិកា) និងចូលរួមអភិវឌ្ឍគតិយុត្តនានាដល់កម្មវិធី គាំពារសុខភាពសង្គមទូទាំងប្រទេសកម្ពុជា។