ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលប្តេជ្ញា បញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំ ខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2022 តទៅ!

សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលប្តេជ្ញា បញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំ ខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2022 តទៅ!

ថ្លែងនៅក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2021 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជាមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញា បញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំ ខុស ច្បាប់ដែលជាបញ្ហា ច្រំដែល ចាប់ពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2022 តទៅដោយបានដាក់ចេញវិធានការចំនួន 5ចំនុចសំខាន់ដូចខាងក្រោម:

 

ទី1-អនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្ដីជូនដំណឹងលេខ442 សជណ.ហធ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី2 ខែកញ្ញា ឆ្នាំ2021 ស្ដីពីការអនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិង យានជំនិះគ្រប់ប្រភេទ ប្រចាំ ឆ្នាំ2021 ជាលើកចុងក្រោយចំពោះយានយន្តឯកជនដែលជ្រោកក្រោម ផ្លាកលេខក្រសួង ស្ថាប័នរដ្ឋ ជាពិសេសផ្លាក លេខ ខ.ម និង ន.ប ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វ កិច្ចពន្ធនិងអាករនាំចូល ស្របតាមច្បាប់និងបទប្បញ្ញត្តិស្ដីពីគយ។

 

ទី2-ចំពោះម្ចាស់រថយន្ត ឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋាន ទ្រព្យុសម្បត្តិរដ្ឋ និងចំណូល មិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរួសរាន់ចូលមកបង់ពន្ធ និង អាករ ឱ្យបានមុនថ្ងៃទី31ខែធ្នូ ឆ្នាំ2021 ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ នៃ ប្រាក់ពន្ធអាករ សរុបពី 100% មកត្រឹមតែ90%។

 

ប៉ុន្តែចំពោះរថយន្តទំនើបដែលទើបនាំចូលក្នុង ឆ្នាំ2021 ត្រូវ បង់ពន្ធនិងអាករ 100% ដដែល ប្រសិនជាម្ចាស់យានយន្ត មិនបានបំពេញកាតព្វកិច្ច បង់ពន្ធ និងអាករ នោះទេ គឺក្រោយ ថ្ងៃទី31 ខែធ្នូ ឆ្នាំ 2021 នឹងត្រូវយកពន្ធ និងអាករពេញ100% ព្រមទាំងត្រូវទទួលរងការផាកពិន័យទៀត ។

 

ទី3- ចំពោះម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករ ហើយទទួលបានការអនុគ្រោះ បន្ធូរ បន្ថយពន្ធចំនួន10%ដែរ និងត្រូវយករថយន្តទៅកែចង្កូតឱ្យបានរួចរាល់មុនថ្ងៃទី30 ខែមិថុនា ឆ្នាំ2022 ចាប់ពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2022 តទៅ មិនអនុញ្ញាតឱ្យរថយន្តឯកជនដែលមានចង្កូតស្ដាំធ្វើដំណើរលើផ្លូវសាធារណៈទៀត នោះ ឡើយ លើកលែងតែរថយន្តចង្កូតស្ដាំឬ មេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និង សមាជិកព្រឹទ្ធសភា ជាដើម ដែលមិនគោរពច្បាប់និងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណ ម្ចាស់រថយន្តជូន សម្តេច តេជោ នាយករដ្ឋមន្ត្រី ដើម្បីសម្តេច មានវិធានការ ដកមុខតំណែង និងបណ្ដេញចេញពីគណបក្ស ថែមទៀត។

 

ទី4-ទាំងអស់គ្នាត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ202តទៅ រថយន្តគ្មានពន្ធនិងអាករមិនអាចចរាចរលើដងផ្លូវបានឡើយ គឺជារថយន្តខុសច្បាប់ ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត។

Leave a Reply

Your email address will not be published. Required fields are marked *