ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Zoom Meeting )។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Zoom Meeting )។

នៅព្រឹកថ្ងៃទី 4 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម ឃួង ស្រេងបានបន្ត អនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជាលេខ 07 សរ ស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ19 សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 និងការអនុវត្តវិធានការច្បាប់ចរាចរណ៍ក្នុងការធ្វើដំណើរ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងការចូលរួមគោរពតាមវិធានការសុខាភិបាល និងអនុវត្ត (3ការពារ 3កុំ) ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក លោកស្រី អភិបាលខណ្ឌទាំង14 លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *