ព័ត៌មានជាតិ

ព្រះមហាក្សត្រ សម្តេចម៉ែ ស្តេចយាងនិវត្តន៍មកគង់ប្រថាប់ក្នុងព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីព្រះអង្គទាំងទ្វេបានគង់សំរាកព្យាបាលព្រះរាជសុខភាពនៅ រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។

ព្រះមហាក្សត្រ សម្តេចម៉ែ ស្តេចយាងនិវត្តន៍មកគង់ប្រថាប់ក្នុងព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីព្រះអង្គទាំងទ្វេបានគង់សំរាកព្យាបាលព្រះរាជសុខភាពនៅ រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងនិវត្តន៍មកគង់ប្រថាប់ក្នុងព្រះរាជាណាចក្រកម្ពុជាវិញនៅវេលារសៀលថ្ងៃទី 25 ខែកញ្ញា ឆ្នាំ2021នេះ បន្ទាប់ពីព្រះអង្គទាំងទ្វេបានគង់សំរាកព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី16 ខែសីហា ឆ្នាំ2021កន្លងមកនោះ។

ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជារាស្រ្តជាកូនចៅ ចៅទួត សូមថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះតេជបារមីនៃអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ និងទេវតាគ្រប់ព្រះអង្គក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេត្រច្ឆត្រ ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាជាដើម សូមជួយបីបាច់ថែរក្សា និងថ្វាយព្រះពរជ័យសិរីមង្គល ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទូត របស់ព្រះអង្គជាដរាបតរៀងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *