នាព្រឹកថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2025នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម ង្វៀន ម៉ិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា។ #dolynews
Month: February 2025
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រាសាទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រាសាទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ប្រាសាទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ និងប្រជាជន ក្នុងនោះរាជរដ្ឋាភិបាល កំពុងរៀបចំដាក់បញ្ចូលប្រាសាទបន្ទាយឆ្មារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាពេលខាងមុខ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រាសាទបន្ទាយឆ្មារនាឱកាសនេះ គឺជាសមិទ្ធផលដ៏ធំធេង សម្រាប់ប្រទេសជាតិទាំងមូល និយាយជារួម និងដោយឡែកសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់បន្ថែមថា ថ្វីដ្បិតតែការដាក់សម្ពោធនឹងការជួសជុលនេះ ជាការរួមចំណែករបស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន និងសប្បុរសជនមួយចំនួនទៀត ក៏ពិតមែន ប៉ុន្តែសមិទ្ធផលផលនេះ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណាម្នាក់ឡើយ ពោលគឺជាសមិទ្ធផលរួមរបស់ប្រជាជាតិ និងរាជរដ្ឋាភិបាល។ ឯកឧត្តមអភិសន្តិបណ្ឌិត ស […]
នាយប់ថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីទទួលដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដោយជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
នាយប់ថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីទទួលដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដោយជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ #dolynews
នាព្រឹកថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នាព្រឹកថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ #dolynews
លោក ស៊ាន ណារ័ត្ន៖ «បើយកផលប្រយោជន៍មកដាក់មុខ ប្រហែលខ្ញុំមិនធ្វើប្រជាការពារឡើយ ធំបំផុតគឺក្ដីស្រលាញ់!»
លោក ស៊ាន ណារ័ត្ន៖ «បើយកផលប្រយោជន៍មកដាក់មុខ ប្រហែលខ្ញុំមិនធ្វើប្រជាការពារឡើយ ធំបំផុតគឺក្ដីស្រលាញ់!» ជាមេគ្រួសារ និងជាកសិករមួយរូប លោក ស៊ាន ណារ័ត្ន បច្ចុប្បន្នរស់នៅភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានស្ម័គ្រចិត្តចូលធ្វើជាប្រជាការពារក្នុងតួនាទីជាប្រធានក្រុមតាំងពីឆ្នាំ២០២១។ មកដល់បច្ចុប្បន្ន បុរសសម្បុរខ្មៅ អាយុ៤៥ឆ្នាំរូបនេះ ធ្វើប្រជាការពារបានរយៈពេល៤ឆ្នាំ។ បើទោះបីជាមិនទទួលបានប្រាក់បៀវត្ស តែលោកទទួលបានតែប្រាក់ឧបត្ថម្ភបន្តិចបន្តួចដើម្បីផ្គត់ផ្គង់គ្រួសារ។ ឆ្លងកាត់បទពិសោធន៍៤ឆ្នាំ ក្នុងនាមជាប្រធានក្រុមប្រជាការពារដែលមានកម្លាំងសរុប១០នាក់ លោកបានថ្លែងប្រាប់ក្រុមព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃថា តួនាទីរបស់ប្រជាការពារគ្រប់រូប គឺបម្រើការងារដោយការស្ម័គ្រចិត្ត ពោពេញដោយឆន្ទៈ និងការទទួលខុសត្រូវ ទោះបីជាពេលខ្លះនឿយហត់ក៏ពិតមែន ក៏រូបលោកនៅតែបន្តធ្វើការងារនេះដោយការពេញចិត្តជានិច្ច។ លោកបានរម្លឹកទៀតថា ការងារដែលអនុវត្តកន្លងមកធ្លាប់ជួបនូវការរិះគន់ ការមើលងាយ ពីបុគ្គលមួយចំនួន ហើយក្នុងនោះលោកក៏បានជួបប្រទះនូវផលវិបាក និងបញ្ហាប្រឈមមួយចំនួនដែរ។ រិតតែលំបាកទៀតនោះគឺក្នុងនាមជាប្រធានរបស់គេ ត្រូវទទួលខុសត្រូវគ្រប់បែបយ៉ាង ប៉ុន្តែអ្វីទាំងអស់គឺអាចដោះស្រាយបាន។ «គ្រប់ការងារទាំងអស់ មិនមានការងារណាដែលអនុវត្តទៅដោយរលូននោះទេ តែងតែជួបនូវបញ្ហាខ្លះហើយ ទន្ទឹមនេះយើងទទួលបានការសរសើរខ្លះដែរ»។ នេះជាការបន្ថែមរបស់លោករ័ត្ន។ យ៉ាងណាក៏ដោយ លោកសង្កេតឃើញថា បន្ទាប់ពីអនុវត្តការងារជាច្រើនឆ្នាំ ការរិះគន់ដែលធ្លាប់មានបានរសាយច្រើនហើយ ព្រោះដោយសារតែក្រុមប្រជាការពារ បានខិតខំប្រឹងប្រែងអនុវត្តការងារសុខចិត្តលះបង់ពេលវេលាគ្រួសារ ដើម្បីសុខសុវត្ថិភាពពលរដ្ឋក្នុងមូលដ្ឋាន រួមចំណែកជាមួយនឹងអាជ្ញាធរ ខុសប្លែកពីពេលមុនឆ្ងាយ ដែលមិនទាន់មានប្រជាការពារ […]
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឆ្លើយតបនឹងបុរសម៉ាឡេស៊ីមួយរូបថា «បើពិតជាកើតនៅកម្ពុជា ហេតុអ្វីមិនប្រាប់សមត្ថកិច្ចកម្ពុជា? តើមានចេតនាអី?
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឆ្លើយតបនឹងបុរសម៉ាឡេស៊ីមួយរូបថា «បើពិតជាកើតនៅកម្ពុជា ហេតុអ្វីមិនប្រាប់សមត្ថកិច្ចកម្ពុជា? តើមានចេតនាអី? អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញការសោកស្តាយនឹងបុរសម៉ាឡេស៊ីមួយរូបដែលមិនសហការផ្តល់ព័ត៌មានជនល្មើសដល់សមត្ថកិច្ចកម្ពុជា ដើម្បីស្រាវជ្រាវនិងបង្ក្រាបជនល្មើសឱ្យដល់ឫសគល់ ប៉ុន្តែបែរជាបុរសរូបនេះ ផ្តល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មានអន្តរជាតិទៅវិញ។ តើជាចេតនា ដើម្បីបំបាក់មុខកម្ពុជាឬ? ក្រោយពីបានឃើញសារព័ត៌មានចិនចុះផ្សាយចំណងជើងថា ដោយសារតែសំបុត្រយន្តហោះមិនគិតថ្លៃត្រូវគេបោកឱ្យទៅកម្ពុជា «បុរសម៉ាឡេស៊ីជាប់បង្ខាំងកន្លះឆ្នាំរស់នៅពឹងលើបរិភោគសាច់កណ្តុរ» លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រសិនបើករណីនេះកើតនៅកម្ពុជា ហេតុអ្វីបុរសជនជាតិម៉ាឡេស៊ីរូបនេះ មិនផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលសមត្ថកិច្ចកម្ពុជាជួយអន្តរាគមន៍សង្គ្រោះខ្លួន អំពី សាច់រឿងលម្អិត តម្រុយព័ត៌មាន ប្រភព ទីតាំងប្រព្រឹត្តបទល្មើស និងមុខសញ្ញាជនសង្ស័យនោះ? ប៉ុន្តែបែរជាគេលាក់ព័ត៌មាន រហូតទៅដល់ប្រទេសខ្លួនទើប ប្រាប់ណ្ដាញព័ត៌មានឱ្យចុះផ្សាយ។ តើអាចការប្រឌិតព័ត៌មាន ធ្វើឱ្យមានការភាន់ច្រឡំប៉ះពាល់កេរ្តិ៍ឈ្មោះកម្ពុជា? អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទង្វើផ្តល់បទសម្ភាសន៍របស់បុរសរូបនេះ មិនមានភាពស្មោះត្រង់ មានចេតទនាទុច្ចរិត។ ចំណែកបណ្ដាញសារព័ត៌មាន ដកស្រង់តែប្រភពម្ខាង ពុំបានស្វែងរកព័ត៌មានបញ្ជាក់ពីភាគីពាក់ព័ន្ធ។ តើមានចេតនាអ្វី? លើសពីនេះ ក្នុងអត្ថបទ ពុំបង្ហាញភាពជាក់លាក់ ពេញលេញ ជាពិសេស អត្តសញ្ញាណប្រភពផ្ដល់ព័ត៌មាន។ លោកថា ករណីអត្តសញ្ញាណប្រភពច្បាស់លាស់ សមត្ថកិច្ចជំនាញងាយស្រួលស្រាវជ្រាវដើម្បីស្វែងរកការពិត។ លោកបានសង្កត់ធ្ងន់ថា […]
ម្តេចបានគេថា ក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើការតាមរបៀប«ខ្លួនមួយពាក់មួកពីរ»?
ម្តេចបានគេថា ក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើការតាមរបៀប«ខ្លួនមួយពាក់មួកពីរ»? យោងតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាអង្គការតំណាងប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់របស់ខ្លួន និងមានបេសកកម្មបម្រើផលប្រយោជន៍ទូទៅក្នុងឃុំ សង្កាត់។ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវជ្រើសរើសឡើងតាមការបោះឆ្នោត ដោយប្រជាពលរដ្ឋនៃឃុំ សង្កាត់របស់ខ្លួន ស្របទៅតាមនីតិវិធីដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងមានអាណត្តិ៥ឆ្នាំ។ ជុំវិញចម្ងល់នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា សាស្ត្រាចារ្យ ឬអ្នកស្រាវជ្រាវការងារឃុំ សង្កាត់ ឧស្សាហ៍លើកឡើងថា ក្រុមប្រឹក្សាឃុំ សង្កាត់ ជាក្រុមអ្នកធ្វើការរបៀបខ្លួនមួយពាក់មួកពីរ មិនចម្លែកនោះទេ។ លោកបន្តថា ជាការពិតដូចច្នេះមែន ដោយសារតែ ទី១. ក្រុមប្រឹក្សាឃុំ-សង្កាត់ ទទួលអាណត្តិពីការបោះឆ្នោតដោយប្រជាពលរដ្ឋ។ ដូចនេះក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវតែធ្វើការបម្រើឱ្យផលប្រយោជន៍ និងបំពេញសេចក្តីត្រូវការប្រជាពលរដ្ឋដែលប្រៀបបាននឹងមួកមួយ។ ចំណែកមួកមួយទៀត គឺរាជរដ្ឋាភិបាល ពោលគឺជាការឆ្លើយតបគោលនយោបាយរាជរដ្ឋាភិបាល តាមរយៈការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំដើម្បីធានាការអនុវត្តច្បាប់ និងអភិវឌ្ឍមូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ ដូចនេះក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវមាគណនេយ្យភាពជាមួយរាជរដ្ឋាភិបាល ដែលជាមួកមួយទៀត។ សរុបមកពាក្យដែលថា ក្រុមប្រឹក្សាឃុំ-សង្កាត់ធ្វើការតាមរបៀបខ្លួនមួយពាក់មួកពីរ គឺជាការល្អដោយសារតែ ទី១. […]
នាព្រឹកថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2025នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) ដឹកនាំដោយ លោកសាស្ត្រាចារ្យ Tetsuya Watanabe ចូលជួបសម្ដែងការគួរសមនៅវិមាន7មករា រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2025នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) ដឹកនាំដោយ លោកសាស្ត្រាចារ្យ Tetsuya Watanabe ចូលជួបសម្ដែងការគួរសមនៅវិមាន7មករា រាជធានីភ្នំពេញ។ #dolynews
សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី9 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2025 ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 26.79 µg/m3 ធៀបនឹងស្តង់ដា 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី9 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2025 ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 26.79 µg/m3 ធៀបនឹងស្តង់ដា 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តក្រចេះ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តប៉ៃលិន។ ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកែប។ ពណ៌លឿងៈ ខេត្តព្រះសីហនុ និងខេត្តកោះកុង។ ពណ៌ទឹកក្រូចៈ ខេត្តពោធិ៍សាត់។ #dolynews