ព័ត៌មានជាតិ

នាព្រឹកថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2025នេះ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ2024 និងទិសដៅអនុវត្តបន្តឆ្នាំ2025 របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​

នាព្រឹកថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2025នេះ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ2024 និងទិសដៅអនុវត្តបន្តឆ្នាំ2025 របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ វិមានសន្តិភាព : រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ការចូលរួមចំណែកប្រកបដោយការយកចិត្តទុកដាក់ និងការអនុវត្តភារកិច្ចយ៉ាងសកម្ម ដោយការទទួលខុសត្រូវខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1 កម្មវិធីគោលនយោបាយជាអាទិភាពទាំង6 វិធានការគន្លឹះទាំង5 ព្រមទាំងកិច្ចការ កែទម្រង់សំខាន់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព បរិយាបន្ន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជន។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមសន្និបាតបូកសរុបសកម្មភាពនិងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ2024 និងទិសដៅអនុវត្តបន្តឆ្នាំ2025 របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

នាព្រឹកថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមសន្និបាតបូកសរុបសកម្មភាពនិងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ2024 និងទិសដៅអនុវត្តបន្តឆ្នាំ2025 របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ #dolynews

ព័ត៌មានជាតិ

ស្វែងយល់អំពី ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់!

ស្វែងយល់អំពី ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់! ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ គឺជាមធ្យោបាយយ៉ាងសំខាន់របស់រដ្ឋបាលឃុំ សង្កាត់ ក្នុងការកំណត់ អំពីបញ្ហាប្រឈម និងតម្រូវការជាអាទិភាពរបស់មូលដ្ឋាន ក៏ដូចយុទ្ធសាស្ត្រនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ សំដៅឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការកសាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ត្រូវមានតួអង្គសំខាន់ៗចំនួនបី ចូលរួម និងទទួលខុសត្រូវផ្ទាល់។ តួអង្គទាំង៣នោះទី១.ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលត្រូវពិនិត្យ និងអនុម័តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដោយធានាឱ្យមាន ភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ក្រុមគោលដៅ ព្រមទាំងពិនិត្យ និងអនុម័តលើរាល់ការធ្វើវិសោធនកម្ម និងតាមដាន និងវាយតម្លៃអំពី សមិទ្ធផលដែលសម្រេចបាន ទី២.មេឃុំ ចៅសង្កាត់ ដែលត្រូវដឹកនាំការប្រមូលទិន្នន័យភូមិ ឃុំ-សង្កាត់ ដឹកនាំការងារកសាងផែនការ អភិវឌ្ឍន៍ឃុំ សង្កាត់ និងដាក់សេចក្តីព្រាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ជូនទៅក្រុមប្រឹក្សា ឃុំ-សង្កាត់ដើម្បីពិនិត្យ និងអនុម័ត ទី៣.គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ (គ.ផ.ថ) ដែលជួយមេឃុំ ចៅសង្កាត់ ក្នុងការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដោយអនុវត្តតាមបែបបទ នីតិវិធី […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិ ស្តីពីការបំពាក់ ការគ្រប់គ្រង ការប្រើប្រាស់ ការចេញបណ្ណសម្គាល់ ការចេញផ្លាកលេខ ការបង់ពន្ធ អាករ និងការលុបចេញពីបញ្ជីគ្រប់គ្រង ចំពោះយានយន្តគ្រប់ប្រភេទ ក្នុងកងយោធពលខេមរភូមិន្ទដូចតទៅ!

សេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិ ស្តីពីការបំពាក់ ការគ្រប់គ្រង ការប្រើប្រាស់ ការចេញបណ្ណសម្គាល់ ការចេញផ្លាកលេខ ការបង់ពន្ធ អាករ និងការលុបចេញពីបញ្ជីគ្រប់គ្រង ចំពោះយានយន្តគ្រប់ប្រភេទ ក្នុងកងយោធពលខេមរភូមិន្ទដូចតទៅ! #dolynews

ព័ត៌មានជាតិ

សេចក្តីថ្លែងការណ៍ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ចំពោះសកម្មភាពចង់ធ្វើឃាត “សម្តេចតេជោ និងក្រុមគ្រួសារ” ពីសំណាក់ក្រុមភេវរករ និងបក្ខពួក!

សេចក្តីថ្លែងការណ៍ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ចំពោះសកម្មភាពចង់ធ្វើឃាត “សម្តេចតេជោ និងក្រុមគ្រួសារ” ពីសំណាក់ក្រុមភេវរករ និងបក្ខពួក! #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញប្រគល់ជ័យលាភីជូនដល់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ឆ្នើមប្រចាំឆ្នាំ២០២៤

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញប្រគល់ជ័យលាភីជូនដល់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ឆ្នើមប្រចាំឆ្នាំ២០២៤ ទីស្ដីការក្រសួងមហាផ្ទៃ ៖ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មានរៀបចំការប្រកាសជ័យលាភីជូនដល់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ដែលមានស្នាដៃឆ្នើមសម្រាប់ឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងស្ថាប័នក្រសួងពាក់ព័ន្ធជាច្រើនទៀត។ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ចំនួន៣ គោលដៅ ទទួលបានជ័យលាភីជាការិយាល័យដែលមានស្នាដៃឆ្នើមក្នុងចំណោមការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទាំង២៥ រួមមាន៖ ១- ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់លេខ១ ២- ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ២ ៣- ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ធំ ទទួលបានចំណាត់ថ្នាក់លេខ៣ សូមបញ្ជាក់ថា ការប្រកាសជ័យលាភីជូនដល់ការិយាល័យប្រជាពលរាជធានី ខេត្ត ដែលមានស្នាដៃឆ្នើមប្រចាំឆ្នាំ២០២៤នេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ការិយាល័យរាជធានី ខេត្តដែលខិតខំប្រឹងប្រែងបំពេញការងារតាមបេសកកម្មរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈក្នុងការសម្រុះសម្រួល […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2025នេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 56.37 µg/m3 ធៀបនឹងស្តង់ដារ 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2025នេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 56.37 µg/m3 ធៀបនឹងស្តង់ដារ 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តកំពត​ ខេត្តស្វាយរៀង ខេត្តរតនគិរី​ ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ។ ពណ៌បៃតងៈគុណភាពខ្យល់ល្អមានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តកែប ​និងខេត្តតាកែវ។ ពណ៌លឿងៈ ​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន។ ពណ៌ទឹកក្រូចៈ ខេត្តកោះកុង និងខេត្តពោធិ៍សាត់។ #dolynews

ព័ត៌មានជាតិ

នារសៀលថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល! សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានប្រារព្ធពិធីបើកនាព្រឹកថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សន្និបាត បានរៀបចំនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ថ្លែងបើកសន្និបាត នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទាញចំណាប់អារម្មណ៍អង្គសន្និបាត ដោយរំលេចអំពីសារៈសំខាន់ នៃការយកចិត្តទុកដាក់ពិភាក្សា និងរិះរកវិធីសាស្រ្តល្អៗដើម្បីពង្រឹងកិច្ចការ ចំនួន ៣ បន្ថែមលើភារកិច្ចស្នូល គឺ ទី១. ការអភិវឌ្ឍធនធានមនុស្ស ទី២. ការផ្ដល់សេវាសាធារណៈ និងទី៣. ការអភិវឌ្ឍឌីជីថល។ ពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់អំពីគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ធ្វើកំណែទម្រង់ធនធានមនុស្សក្នុងចំណោមមន្រ្តីរាជការស៊ីវិល […]

ព័ត៌មានជាតិ

រឹបអូសសារធាតុញៀនជិត 20គីឡូក្រាម ពីជនសង្ស័យម្នាក់ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

រឹបអូសសារធាតុញៀនជិត 20គីឡូក្រាម ពីជនសង្ស័យម្នាក់ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។ រាជធានីភ្នំពេញ : កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានករណី រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ហើយចាប់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជិត 20គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2025នេះ វេលាម៉ោង13:20នាទី កម្លាំងជំនាញការិយាល័យ ក11 នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលរាជរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្រសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបការណី រក្សាទុក ដឹកជញ្ជូននៅចំណុច តាមបណ្តោយផ្លូវលេខ 220 ភូមិ9 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយចាប់យកគ្រឿងញៀន ប្រភេទកេតាមីន 18កញ្ចប់ […]