ឯកឧត្ដមភីសន្តិបណ្ឌិត ស សុខា សូមគោរពជូនពរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសប្រកបដោយសិរីមង្គល នៃទិវាខួបចម្រើនជន្មាយុ នៅថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2025នេះ! #dolynews
Month: February 2025
២សប្ដាហ៍ មន្រ្តី បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានជាង ៦ពាន់លើក!
២សប្ដាហ៍ មន្រ្តី បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានជាង ៦ពាន់លើក! គិតត្រឹមរយៈពេល២សប្ដាហ៍កន្លងទៅនេះ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មន្រ្តី និងអាជ្ញាធរមូលដ្ឋានទូទាំងប្រទេសបានបន្តសកម្មភាពចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពបានជាង ៦ពាន់លើក ដោយមានការចូលរួមពីប្រជាពលរដ្ឋសរុបជាង៣សែននាក់។ ខ្លឹមសារសំខាន់នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រួមមាន ការទប់ស្កាត់បទល្មើសក្នុងសង្គម ការផ្ដល់សេវាសាធារណៈ ទប់ស្កាត់អំពើអនាចារ ការជួញដូរមនុស្ស ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គមលើពលរដ្ឋ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាដើម។ ក្នុងនាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកោតសរសើរ និងលើកទឹកចិត្តខ្ពស់ដល់មន្រ្តី និងអាជ្ញាធរគ្រប់មូលដ្ឋានដែលបានបន្តគ្រប់សកម្មភាពអប់រំ ផ្សព្វផ្សាយគោលនយោបាយជាតិនេះយ៉ាងសកម្ម ក្នុងន័យឱ្យប្រជាពលរដ្ឋមានការយល់ដឹងជ្រួតជ្រាប និងយកទៅផ្សព្វផ្សាយបន្តនៅសហគមន៍របស់ខ្លួន ដើម្បីចូលរួមសហការគាំទ្រអាជ្ញាធរមូលដ្ឋាន អនុវត្តគោលនយោបាយនេះឱ្យបានជោគជ័យ។ សូមបញ្ជាក់ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាមរកតគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលមុន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធភា ដោយមានសម្ដេចក្រឡាហោម ស ខេង ជាប្រតិបត្តិករដឹកនាំអនុវត្ត។ រហូតមកដល់នីតិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស […]
សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថា ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2025នេះ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 24.54 µg/m3 ធៀបនឹងស្តង់ដារ 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថា ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2025នេះ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 24.54 µg/m3 ធៀបនឹងស្តង់ដារ 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ និងខេត្តកោះកុង ។ ពណ៌បៃតងៈគុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តពោធិ័សាត់ ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន ។ ពណ៌លឿងៈ ខេត្តព្រះវិហារ និងខេត្តសៀមរាប ។ […]
២សប្តាហ៍ សមត្ថកិច្ចបង្ក្រាបបទល្មើសក្មេងទំនើងជិត២០ករណី និងឃាត់ខ្លួនមនុស្សជាង៦០នាក់!
២សប្តាហ៍ សមត្ថកិច្ចបង្ក្រាបបទល្មើសក្មេងទំនើងជិត២០ករណី និងឃាត់ខ្លួនមនុស្សជាង៦០នាក់! ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុម ក្មេងទំនើងទូទាំងប្រទេសជិត២០ករណី និងឃាត់ខ្លួនមនុស្សបានជាង៦០នាក់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រុមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបបាន ភាគច្រើនត្រូវបញ្ជូនទៅពន្ធនាគារ ពោលគឺដាច់ខាតត្រូវតែអនុវត្តតាមនីតិវិធី ស្របតាមអនុសាសន៍ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមបញ្ជាក់ថាករណីក្មេងទំនើងដែលបង្ក្រាបបាននេះ មាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ កណ្តាល បាត់ដំបង ពោធិ៍សាត់ ក្រចេះ ខេត្តកំពត សៀមរាប កំពង់ស្ពឺ ត្បូងឃ្មុំ កំពង់ចាម ព្រះសីហនុ និងខេត្តតាកែវ៕ #dolynews
នាព្រឹកថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសែនក្រុងពាលីសម្រាប់រៀបចំ “ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង 2025” នៅបរិវេណសួនច្បារសម្តេច ជា ស៊ីម ក្រុងព្រៃវែង ខេត្តព្រៃវែង។
នាព្រឹកថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសែនក្រុងពាលីសម្រាប់រៀបចំ “ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង 2025” នៅបរិវេណសួនច្បារសម្តេច ជា ស៊ីម ក្រុងព្រៃវែង ខេត្តព្រៃវែង។ #dolynews
ជនជាតិវៀតណាមចំនួន5 នាក់ ត្រូវបានប៉ូលិសបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាសសារធាតុញៀន កាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត្តិ
ជនជាតិវៀតណាមចំនួន5 នាក់ ត្រូវបានប៉ូលិសបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាសសារធាតុញៀន កាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត្តិ ខេត្តស្វាយរៀង : លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត បានបញ្ជាយ៉ាងមុឺងម៉ាត់និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងការសម្របសម្រួលផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី13-14 ខែកុម្ភះ ឆ្នាំ2025នេះ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងកាន់កាប់រក្សាទុកអាវុធដោយខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន5នាក់ ប្រភពបានបន្តទៀតថាជនជាតិវៀតណាមដែលសមត្ថកិច្ចយើងបានធ្វើការឃាត់រួមមាន៖ 1- ហ្វាម ឌឹកគឿង ប្រុស អាយុ 28 ឆ្នាំ ។ 2- កាប ឌឹកអាញ់ ប្រុស អាយុ 38 ឆ្នាំ ។ 3- ង្វៀង វ៉ាន់ទូ ប្រុស អាយុ 21 ឆ្នាំ ។ […]
ធ្លាប់ឃើញ តែភ្លេចឆ្ងល់? សូមឈ្វេងយល់ពីទំនាក់ទំនងរវាងក្រុមប្រឹក្សា និងប៉ុស្ដិ៍នគរបាលឃុំ សង្កាត់!
ធ្លាប់ឃើញ តែភ្លេចឆ្ងល់? សូមឈ្វេងយល់ពីទំនាក់ទំនងរវាងក្រុមប្រឹក្សា និងប៉ុស្ដិ៍នគរបាលឃុំ សង្កាត់! ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាតំណាងប្រជាពលរដ្ឋ ក្នុងឃុំ-សង្កាត់របស់ខ្លួន ដែលជ្រើសរើសឡើងតាមរយៈការបោះឆ្នោតដោយប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់ រយៈពេល៥ឆ្នាំម្តង និងមានបេសកកម្ម បម្រើផលប្រយោជន៍ទូទៅក្នុងឃុំ-សង្កាត់នោះ។ ចំណែកឯប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានសមត្ថកិច្ចថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋក្នុងឃុំ សង្កាត់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ បើតាមអ្នកនាំពាក្យ ទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ គឺជាកិច្ចសហការដ៏សំខាន់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ដែនដីនៅកម្រិតមូលដ្ឋាន។ ក្រុមប្រឹក្សាឃុំ សង្កាត់ មានតួនាទីធ្វើគម្រោង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា សម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់ រីឯប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ជាអ្នកប្រតិបត្តិ មានតួនាទីអនុវត្តគម្រោង ច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទបញ្ជា និងតាមការប្រគល់ជូនពី មេឃុំ ចៅសង្កាត់ និងអធិការនគរបាលក្រុង ស្រុក ខណ្ឌ តាមតួនាទី និងសមត្ថកិច្ចការងារជំនាញ។ សម្រាប់ លោក ជិន […]
ចាប់ខ្លួនជនសង្ស័យជនជាតិចិន៤នាក់ ខ្មែរម្នាក់ក្នុង ជម្លោះជាមួយចិននិងចិនរហូតឈានដល់ការប្រើប្រាស់អាវុធខ្លី វែង
ចាប់ខ្លួនជនសង្ស័យជនជាតិចិន៤នាក់ ខ្មែរម្នាក់ក្នុង ជម្លោះជាមួយចិននិងចិនរហូតឈានដល់ការប្រើប្រាស់អាវុធខ្លី វែង រាជធានីភ្នំពេញ : លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថាករណីជម្លោះជនជាតិចិន២ក្រុមឈានទៅដល់ការផ្ទុះអាវុធនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និង នគរបាលខេត្តបន្ទាយមានជ័យ ស្រាវជ្រាវតាមចាប់ជនសង្ស័យទៅដល់ខេត្តបន្ទាយមានជ័យ សរុបទាំងអស់ ៥នាក់ ក្នុងនោះជនជាតិចិន ៤នាក់ និងជនជាតិខ្មែរ ១នាក់ ។ យោងតាមរបាយការពីនគរបាល បានឲ្យដឹងថា កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុច ជិតសណ្ឋាគា BIC BANK ភូមិតាងួន ២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធមួយកើតឡើង បង្កដោយជនជាតិចិនមួយក្រុមមិនដឹងប៉ុន្មាននាក់ ជិះរថយន្ត ចំនួន ០២គ្រឿង។ ១គ្រឿង ម៉ាក BESTUNE ពណ៍ប្រផេះ […]