បន្ថែមលើផែនការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ អភិបាលរង គួរមានផែនការក្នុងវិស័យខ្លួនទទួលបន្ទុក! ផែនការការងារ ជាផែនការដែលរៀបចំឡើងក្នុងការកំណត់នូវគោលដៅ និងការរំពឹងទុកទៅលើការអនុវត្តការងារ។ ចំណែកផែនការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ ជាផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើឱ្យមានការរីកចម្រើនមានស្ថិរភាព បង្កើតហេដ្ឋារចនាសម្ព័ន្ធល្អ ប្រកបដោយបរិស្ថានស្អាត និងលើកកម្ពស់ជីវភាពប្រជាជន។ នេះបើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ កន្លងមក មាននិស្សិតរដ្ឋបាលសាធារណៈមួយចំនួន បានបញ្ចេញមតិលើការបង្ហោះផ្សាយព័ត៌មានរបស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នូវសំណួរ និងទស្សនទានមួយចំនួន ដូចជា៖ តើអភិបាលរងម្នាក់ៗគួរមានផែនការផ្ទាល់ខ្លួនសម្រាប់ធានាអនុវត្តផែនការឬភារកិច្ចដែលអភិបាលប្រគល់ឱ្យដែរទេ ខណៈខ្លះទៀត បានបញ្ចេញទស្សនថា ការទទួលការងារមកអនុវត្ត ដោយគ្មានផែនការ ប្រាកដជាមិនងាយស្រួលនោះឡើយជាដើម។ ចំណុចនេះអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានបង្ហាញការលើកទឹកចិត្ត ដោយសាកល្បងលើកឧទាហរណ៍ជាក់ស្ដែងមួយមកបញ្ជាក់ថា បើក្នុងនាមជាអភិបាលរងម្នាក់ ទទួលបន្ទុកវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ អភិបាលរងរូបនោះ គួរយកផែនការរដ្ឋបាលស្រុកលើវិស័យមួយនេះមករៀបចំជាផែនការលម្អិតផ្ទាល់ខ្លួន ដូចជាត្រូវធ្វើអ្វីខ្លះ? ធ្វើដូចម្ដេច? និងធ្វើនៅពេលណា? ដើម្បីធានាបានថាការងារដែលអភិបាលប្រគល់ជូននោះត្រូវបានអនុវត្តប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។ លោក ហ៊ុន ចាន់ដែន អភិបាលរងស្រុកពាមជរ ខេត្តព្រៃវែង បានប្រាប់មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃថា បច្ចុប្បន្នការងារដែលលោក […]
Month: February 2025
សេចក្តីជូនដំណឹង.របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2025នេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 33.40 µg/m3 ធៀបនឹងស្តង់ដារ 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
សេចក្តីជូនដំណឹង.របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2025នេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 33.40 µg/m3 ធៀបនឹងស្តង់ដារ 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ ។ ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តប៉ៃលិន ។ ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់ #dolynews
អ្នកនាំពាក្យ បញ្ជាក់ថា ទស្សនកិច្ចឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើឱ្យកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម ក្នុងវិស័យមហាផ្ទៃ បោះជំហានប្រកបដោយវឌ្ឍនភាព!
អ្នកនាំពាក្យ បញ្ជាក់ថា ទស្សនកិច្ចឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើឱ្យកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម ក្នុងវិស័យមហាផ្ទៃ បោះជំហានប្រកបដោយវឌ្ឍនភាព! ទស្សនៈកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម ក្នុងវិស័យមហាផ្ទៃ បានបន្តបោះជំហានប្រកបដោយវឌ្ឍនភាពជូនរាជរដ្ឋាភិបាល និងប្រជាជន ទាំងកម្ពុជា និងវៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។ បើតាមលោក រ៉េន រតនៈ ក្នុងជំនួបចង្អៀត និងកិច្ចប្រជុំទ្វេភាគី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាត្រង់ទៅត្រង់មក អំពីបទពិសោធនិងលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៤ ព្រមទាំងទិសដៅបន្តសម្រាប់ឆ្នាំ២០២៥។ លោក រ៉េន រតនៈ បានឱ្យដឹងថា ប្រធានបទសំខាន់ៗនៃជំនួបទាំងពីរកម្រិត […]
នារសៀលថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ផាម មិញជិញ (PHAM MINH CHINH) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋាភិបាលវៀតណាម ក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នារសៀលថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ផាម មិញជិញ (PHAM MINH CHINH) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋាភិបាលវៀតណាម ក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ #dolynews
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរបានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរបានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បានថែមអំបឹលប្រហុកដើម្បីទាញទម្លាក់បណ្ឌិត សុខ ទូច ឯអ្នកមិនចូលចិត្តនគរបាលចរាចរក៏ប្រឹងថែមទឹកត្រីនិងបុីចេងដើម្បីវាយប្រហារនគរបាលចរាចរ។ តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការនេះ?គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញគឺខាតទាំងអស់គ្នា។ ខ្ញុំសូមបងប្អូនជនរួមជាតិក៏ដូចជាអ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះតាមរបៀប ឈ្នះ ឈ្នះ និងសហការគ្នាបន្តការងាររៀងៗខ្លួន។ សង្ឃឹមថាអ្នកថែមអំបិលប្រហុកទឹកត្រីបុីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើងរាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារម្ខាងៗ។ បើលុបសារនោះចោលខ្លួនឯងជាការល្អព្រោះខ្ញុំបានមើលរួចហើយ៕ #dolynews
នាព្រឹកថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធាន ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (LUONG TAM QUANG) រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដឹកនាំកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ2024 និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ2025 រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នាព្រឹកថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធាន ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (LUONG TAM QUANG) រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដឹកនាំកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ2024 និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ2025 រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ #dolynews
កុំចាំតែមេឃុំ ចៅសង្កាត់! សមាជិកក្រុមប្រឹក្សា ក៏អាចស្នើរប្រជុំដោះស្រាយបញ្ហាពលរដ្ឋបានដែរ!
កុំចាំតែមេឃុំ ចៅសង្កាត់! សមាជិកក្រុមប្រឹក្សា ក៏អាចស្នើរប្រជុំដោះស្រាយបញ្ហាពលរដ្ឋបានដែរ! ជាទូទៅ សិទ្ធិអំណាចក្នុងការរៀបចំ ដឹកនាំ និងធានាប្រក្រតីភាពនៃកិច្ចប្រជុំរៀងរាល់ខែរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ជាតួនាទីភារកិច្ចរបស់ប្រធានក្រុមប្រឹក្សា។ យ៉ាងណាមិញ ក្នុងនាមជាសមាជិកក្រុមប្រឹក្សា ដែលត្រូវបានផ្តល់សិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិយោបល់នៅក្នុងអង្គប្រជុំ ក៏អាចស្នើសុំលើកយករបៀបវារៈប្រជុំផ្សេងៗក្រៅពីប្រជុំសាមញ្ញ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោកស្រី ផង់ ស្រីមុំ សមាជិកក្រុមប្រឹក្សាឃុំអាណត្តិថ្មីនៃឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានថ្លែងប្រាប់មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ថា លោកស្រី ក៏ធ្លាប់ស្នើសុំរបៀបវារៈទៅកាន់ប្រធានក្រុមប្រឹក្សា ដើម្បីបើកកិច្ចពិភាក្សាពាក់ព័ន្ធទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋដែរ។ លោកស្រី ក៏បានលើកឡើងថា «តាំងពីចូល[បម្រើការងារ]មក ខ្ញុំធ្លាប់បានស្នើសុំរបៀបវារៈប្រជុំទៅក្រុមប្រឹក្សា ច្រើនលើកច្រើនសារដែរ ដូចជា៖ បញ្ហាផ្លូវ ថ្នល់ បរិស្ថាន និងស្ថានភាពពលរដ្ឋដែលខ្វះខាត នៅក្នុងមូលដ្ឋាន។ ចំណែកឯលោកមេឃុំ និងសមាជិកផ្សេងៗទៀត ក៏បានចូលរួមលើកយោបល់ និងស្វែងរកដំណោះស្រាយរួមគ្នា ទៅលើសំណូមពរ និងតម្រូវការជាអាទិភាពធ្វើយ៉ាងណាដោះស្រាយបញ្ហាទាំងនេះ ឱ្យបានឆាប់រហ័ស គណនេយ្យភាព តម្លាភាពនិងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ»។ ចំណែកឯសមាជិកក្រុមប្រឹក្សាឃុំមួយរូបទៀត គឺលោក […]
លោក រ៉េន រតនៈ រំពឹងខ្ពស់ថានឹងបន្តទទួលបានជោគជ័យជូនរាជរដ្ឋាភិបាលនិងប្រជាជន ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសវៀតណាម
លោក រ៉េន រតនៈ រំពឹងខ្ពស់ថានឹងបន្តទទួលបានជោគជ័យជូនរាជរដ្ឋាភិបាលនិងប្រជាជន ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសវៀតណាម ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច ចូលរួមកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម លឿង តាមខ្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ថ្លែងក្នុងសន្និសីតសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត នឹងមានជំនួបទ្វេភាគីក្នុងកិច្ចប្រជុំចង្អៀត ជាមួយ ឯកឧត្តម លឿង តាមខ្វាង ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ផ្លាស់ប្ដូរយោបល់អំពីសភាពការណ៍តំបន់ និងពិភពលោក […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម នាល្ងាចថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល 2ថ្ងៃ ចាប់ពីថ្ងៃទី18 ដល់ថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2025 តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចការងារនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នឹងចូលរួមកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ2024និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ2025 រវាងក្រសួងទាំង2ផងដែរ៕ #dolynews