ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី21 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2024 និងលើកទិសដៅការងារឆ្នាំ2025 របស់រដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង។ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2024 និងលើកទិសដៅការងារឆ្នាំ2025 របស់រដ្ឋបាលខេត្តព្រៃវែង បានប្រព្រឹត្តទៅអស់រយៈពេល មួយថ្ងៃកន្លះ ដែលពិធីបើកក្រោមអធិបតីភាពឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង៕ #dolynews
Month: January 2025
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គោរពជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ នៅថ្ងៃទី22 ខែមករា ឆ្នាំ2025ខាងមុខនេះ!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គោរពជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ នៅថ្ងៃទី22 ខែមករា ឆ្នាំ2025ខាងមុខនេះ! #dolynews
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំបូកសរុបលទ្ធផលការងារខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខនាថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំបូកសរុបលទ្ធផលការងារខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខនាថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម ដល់កងកម្លាំងនគរបាលក្រោមឱវាទ។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនការងារសេនាធិការ បានឡើងរាយការណ៍អំពីលទ្ធផល ប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ (គិតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដល់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥) និងដាក់ចេញទិញដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ […]
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អង្គភាពថ្មីក្រសួងមហាផ្ទៃ ស្របតាមមុំនៃយុទ្ធសាស្រ្តបញ្ចកោណ!
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អង្គភាពថ្មីក្រសួងមហាផ្ទៃ ស្របតាមមុំនៃយុទ្ធសាស្រ្តបញ្ចកោណ! រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើត អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងទន្ទឹមគ្នានឹងអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ក្នុងគោលដៅឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណ ត្រង់មុំ ធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថល។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ យោងតាម អនុក្រឹត្យ លេខ ២៧៩អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ត្រូវបានបង្កើតឡើងដោយ មានការផ្ទេរនាយកដ្ឋានពីអង្គភាពផ្សេងចំនួនពីរមកជាចំណុះ រួមមាននាយកដ្ឋានព័ត៌មានវិទ្យាពីអគ្គលេខាធិការដ្ឋាន នាយកដ្ឋានផ្សព្វផ្សាយអប់រំ និងស្ថានីយ៍វិទ្យុនិងទូរទស្សន៍មហាផ្ទៃ ពីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។ បើតាមលោកបណ្ឌិត ទូច សុឃៈ អនុក្រឹត្យដដែលបានកំណត់ទៀតថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ មានរចនាសម្ព័ន្ធចំនួន៧ […]
នារសៀលថ្ងៃទី20 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងជាប្រធានអនុគណៈកម្មាធិការមុខងារ និងធនធាន បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
នារសៀលថ្ងៃទី20 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងជាប្រធានអនុគណៈកម្មាធិការមុខងារ និងធនធាន បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន រាជធានីភ្នំពេញ : នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញថា ការជំរុញការងារគ្រប់គ្រងសារព័ត៌មាននិងសាធារណៈមតិនេះ បានធ្វើឡើង បន្ទាប់ពីនិន្នាការទទួលព័ត៌មានបានផ្លាស់ប្តូរ ដែលមុននេះ ប្រជាពលរដ្ឋទទួលព័ត៌មានតែពីប្រព័ន្ធផ្សព្វផ្សាយបុរាណ មានកាសែត វិទ្យុ ទូរទស្សន៍ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានងាកទៅទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយទំនើបវិញ ដែលរួមមានហ្វេសបុក និងតិកតុក វិញ ។ ការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋនេះគឺធ្វើឡើងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបុរាណ មិនផ្តល់ព័ត៌មានអោយគាត់បានគ្រប់គ្រាន់ ខណៈក្នុងរយៈពេលពីឆ្នាំ២០២៣ ដល់២០២៤ មានប្រព័ន្ធផ្សព្វផ្សាយបុរាណ១៦០០អង្គភាពបានបិទទ្វារដោយសារធ្លាក់ចុះចំណូល។ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថាសម្រាប់ពេលទៅមុខ យើងនឹងងលំបាកទ្វេរដងទៀត ដោយសារការរីកដុះដាលរបស់បញ្ញសប្បនិមត្ម មធ្យោបាយផ្សព្វផ្សាយ និងល្បឿនបញ្ជូនព័ត៌មាន ដែលប្រើសំឡេង រូបភាព បង្កើតសារក្លែងក្លាយមករំខានក្នុងវិស័យសារព័ត៌មាន ក្នុងសម័យជឿនលឿនផ្នែកបច្ចេកវិទ្យានេះ បានធ្វើអោយប្រជាពលរដ្ឋមានមធ្យោបាយទទួលបានប្រភពព័ត៌មានទូលំទូលាយ ហើយមានមធ្យោបាយផុសផ្សាយដោយខ្លួនឯង ហើយបច្ចុប្បន្នយើងមាន១០លានគណនីតិកតុកនិង១៥លានហ្វេសបុក ដែលស្មើ២៥លានអង្គភាពផ្សព្វផ្សាយព័ត៌មាន។ ឯកឧត្តម […]
មន្រ្តីរាជការនៅក្នុងឃុំ សង្កាត់ សុទ្ធតែជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ!
មន្រ្តីរាជការនៅក្នុងឃុំ សង្កាត់ សុទ្ធតែជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ! តើនរណាខ្លះ និងមន្រ្តីណាខ្លះ ដែលអាចចាត់ទុកបានថា ជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ? លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអត្ថាធិប្បាយឱ្យដឹងថា តួអង្គដែលអាចចាត់ទុកជាទីពឹងពំនាក់ ឬជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ រួមមាន៖ មេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍ និងមន្រ្តីនគរបាលឃុំ សង្កាត់ នាយក នាយិកានិងលោកគ្រូ អ្នកគ្រូ នៃសាលារៀនក្នុងឃុំ សង្កាត់ ប្រធាននិងមន្រ្តីសុខាភិបាលនៃប៉ុស្តិ៍ ឬមណ្ឌលសុខភាពឃុំ សង្កាត់ ព្រមទាំងព្រះចៅអធិការ ព្រះសង្ឃ និងអាចារ្យក្នុងឃុំ សង្កាត់ ជាដើម។ ហេតុអ្វីបានជាតួអង្គទាំងអស់នេះ ត្រូវបានចាត់ទុកជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ? លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ឱ្យដឹងថា ជារួម តួអង្គទាំងអស់នេះ មានភារកិច្ចនិងកាតព្វកិច្ចអនុវត្តនិងប្រតិបត្តិដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានច្បាស់លាស់ហើយ ប៉ុន្តែជាស្មារតីនៃអ្នករាជការក្ដី អ្នកបួសក្ដី និងជាអ្នកចេះដឹងក្នុងមូលដ្ឋានក្ដី គឺពួកគាត់អាចធ្វើជាអ្នកប្រឹក្សាយោបល់ជូនប្រជាពលរដ្ឋបានទៅតាមចំណេះជំនាញ បទពិសោធន៍ ឬការងារដែលពួកគាត់កំពុងប្រតិបត្តិ និងអនុវត្តជាក់ស្ដែង។ លោកបណ្ឌិត ទូច […]
នាព្រឹកថ្ងៃទី20 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីចម្រើនព្រះបរិត្ត និងក្រុងពាលីបុកគ្រឹះសាងសង់ចំណតរថយន្តថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ដើម្បីបង្កើននូវភាពងាយស្រួលក្នុងការប្រើប្រាស់ចំណតរថយន្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលបំពេញការងារនៅទីស្តីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃទី20 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីចម្រើនព្រះបរិត្ត និងក្រុងពាលីបុកគ្រឹះសាងសង់ចំណតរថយន្តថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ដើម្បីបង្កើននូវភាពងាយស្រួលក្នុងការប្រើប្រាស់ចំណតរថយន្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលបំពេញការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ #dolynews