ជនសង្ស័យ០៦នាក់ ត្រូវបានកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅតុលាការឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បន្ទាយមានជ័យ : នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុង រហូតដល់វេលាម៉ោង១១និង៤០នាទី ថ្ងៃខែឆ្នាំ ដដែល ពេលល្បាតដល់ចំណុចវត្តអូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញម៉ូតូក្រុមក្មេងទំនើង០១ក្រុម កំពុងបង្ហោះម៉ូតូ ភ្លាមៗនោះកម្លាំងបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន១៦នាក់ ក្នុងនោះមានស្រ្តីស្រី០៣នាក់ រួមទាំងម៉ូតូចំនួន០៧គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើតេស្តទឹកនោមរកសារធាតុញៀនលើក្មេងទំនើងទាំងចំនួន១៦នាក់/ស្រី០៣នាក់ ជាលទ្ធផលវិជ្ជមាន(+) ចំនួន០៦នាក់/ស្រី០០នាក់ និងអវិជ្ជមាន(-) ចំនួន ១០នាក់/ស្រី០៣នាក់។ ចំពោះក្មេងទំនើងចំនួន ០៦នាក់រួមមាន ១.ឈ្មោះ ឌិន លីហៀង ភេទប្រុស អាយុ ២៤ឆ្នាំ […]
Month: January 2025
តួនាទី ភារកិច្ចរបស់នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
តួនាទី ភារកិច្ចរបស់នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បើតាមប្រការ១០ នៃប្រកាសស្ដីពី ការរៀបចំរចនាសម្ព័ន្ធរបស់នាយកដ្ឋាន និងតួនាទី ភារកិច្ចរបស់ការិយាល័យ ចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានតួនាទីជាសេនាធិការឱ្យអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ លើការងារសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានភារកិច្ច គាំទ្ររដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនស្របតាបច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា រៀបចំគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីគាំទ្រ និងតាមដានលើការងារកសាងនិងអនុវត្តផែនការអភិវឌ្ឍន៍។ លោកបន្ថែមថា នាយកដ្ឋាននេះ […]
សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុក Poipet Town BMC ថាមានករណីប្លន់កន្លែងវេរលុយនៅដីថ្មី
សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុក Poipet Town BMC ថាមានករណីប្លន់កន្លែងវេរលុយនៅដីថ្មី ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ សូមជម្រាបជូន ដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៥ មានអាខោនហ្វេសបុក Poipet Town BMC បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក មានខ្លឹម សារថា “កន្លែងដូរលុយធារិនដីថ្មី ចោរប្លន់អត់មានអ្នកជួយយប់មិញ” ។ បន្ទាប់ពីទទួលព័ត៌មានបាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទៅដល់កន្លែងហាងប្តូរប្រាក់ឈ្មោះ៖ សុធារិន ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានជួបម្ចាស់ហាងផ្ទាល់ គឺពុំមានករណីចោរប្លន់ ដូចអា ខោនហ្វេសបុក Poipet Town BMC បានបង្ហោះផ្សាយនោះទេ ។ អាស្រ័យហេតុនេះ៖ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាប […]
ដឹងពីការងារ ជំទប់ ចៅសង្កាត់រង និងសមាជិកឃុំ សង្កាត់
ដឹងពីការងារ ជំទប់ ចៅសង្កាត់រង និងសមាជិកឃុំ សង្កាត់ ជំទប់ ឬចៅសង្កាត់រងជាជំនួយការរបស់មេឃុំ ចៅសង្កាត់ក្នុងការអនុវត្តភារកិច្ចដែលមេឃុំ ចៅសង្កាត់ប្រគល់ឱ្យនិងជំនួសមេឃុំ ចៅសង្កាត់ទៅតាមឋានានុក្រមនៃជំទប់ ចៅ សង្កាត់រង ទី១ និងទី២ នៅពេលដែលមេឃុំ ចៅសង្កាត់អវត្តមាន។ នេះបើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០០១។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ជំទប់ទី ១ ឬចៅសង្កាត់រងទី១ មានភារកិច្ចជួយមេឃុំ ចៅសង្កាត់លើកិច្ចការ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញការងារជាមេឃុំ ចៅសង្កាត់ស្តីទី ក្នុងករណីដែលមេឃុំ ចៅសង្កាត់អវត្តមាន ព្រមទាំងបំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់របស់មេឃុំ ចៅសង្កាត់។ ដោយចំពោះជំទប់ទី២ ចៅសង្កាត់រងទី២ លោកបណ្ឌិតបន្ដថា មានភារកិច្ចជួយមេឃុំ ចៅសង្កាត់លើការងារផ្នែករដ្ឋបាល សេវាសង្គមកិច្ច សេវាសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈបំពេញការងារជាមេឃុំ ចៅសង្កាត់ស្តីទី ក្នុងករណីដែលមេឃុំ ចៅសង្កាត់និងជំទប់ទី១ ចៅសង្កាត់រងទី១អវត្តមាន ព្រមទាំងបំពេញភារកិច្ចមួយចំនួនទៀតទៅតាមការប្រគល់របស់មេឃុំ ចៅសង្កាត់។ ផ្អែកតាមច្បាប់ដដែល […]
លោក សេង បូលីន អគ្គលេខាធិការរង IPA អញ្ជើញចូលរួមកិច្ចប្រជុំ គ.ជ.ប
លោក សេង បូលីន អគ្គលេខាធិការរង IPA អញ្ជើញចូលរួមកិច្ចប្រជុំ គ.ជ.ប នៅរសៀលថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ នេះ លោក សេង បូលីន អគ្គលេខាធិការរងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងការប្រកាសផ្សាយលទ្ធផលបឋម នៃការបោះឆ្នោត ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅទីស្តីការ គ.ជ.ប ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ #dolynews
តើម៉ុងសាយជាអ្វី ? ហេតុអ្វីបានជាប្រជាជនចិននិយមការលោតម៉ុងសាយ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ?
តើម៉ុងសាយជាអ្វី ? ហេតុអ្វីបានជាប្រជាជនចិននិយមការលោតម៉ុងសាយ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ? លោកបណ្ឌិតជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានបញ្ជាក់ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ថា ម៉ុងសាយ គឺជារបាំសត្វតោ ជារបាំដែលបានបង្កប់នូវអត្ថន័យចំនួន៤នៅប្រពៃណីជនជាតិចិន 1) របាំតោជាការបង្ហាញនូវឫទ្ធានុភាពនៃអំណាចស្តេចសត្វគ្រប់គ្រងដែនដី ដែលជាការរំលេចថា ការលោតម៉ុងសាយ ឬការសម្តែងរបាំតោ គឺជាការផ្តល់នូវឫទ្ធានុភាពនៃអភិបាលកិច្ចលើដែនដី និងមុខរបរ។ សត្វតោត្រូវបានគេយកទៅដាក់តាំងនៅមុខក្លោងទ្វារដើម្បីបញ្ជាក់ពីអំណាចរបស់ម្ចាស់លំនៅស្ថាន។ របាំនេះក៏ជាការឆ្លុះបញ្ចាំងពីគុណតម្លៃនៃអរិយធម៌ចិនដែលមានអាយុកាលជាង៥ពាន់ឆ្នាំ ដើម្បីរួមចំណែកជាមួយអរិយធម៌នៃប្រជាជាតិដទៃ ដូចទៅនឹងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ 2) របាំតោជាការបង្ហាញនូវអំណាចបន្លាចសត្វដទៃ ដែលជាការឆ្លុះបញ្ចាំងពីអំណាចនៅក្នុងការដេញឧបទ្រពចង្រៃដែលអាចយាយីដល់យើង ហើយផ្តល់មកវិញនូវកាលានុវត្តភាពនៃការអភិវឌ្ឍ ប្រៀបដូចជាគំនិតផ្តួចផ្តើមសន្តិសុខសកលដែលបានរួមចំណែកយ៉ាងសកម្មដល់បេសកកម្មថែរក្សាសុខសន្តិភាពពិភពលោក។ 3) របាំតោជាការបង្ហាញនូវមន្តស្នេហ៍នៃការទាក់ទាញ ដែលជាការរេរាំពន់ពេនរបស់សត្វតោនៅក្នុងការឆក់យកមនោសញ្ចេតនា និងមិត្តភាពដែលរួមគ្នានៅក្នុងរង្វង់នៃការអភិវឌ្ឍ ប្រៀបដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍសកលដែលបានផ្តួចផ្តើមដោយប្រទេសចិន។ 4) របាំតោជាការបង្ហាញនូវកម្លាំងសាមគ្គីភាព ដែលជាការរំលេចពីជីវភាពរស់នៅរបស់សត្វតោដែលតែងធ្វើការងារជាក្រុម ហើយដែលជនជាតិចិនយល់ថា មានតែការគ្រប់គ្រងជាលក្ខណៈប្រព័ន្ធ ជាលក្ខណៈប្រទាក់ក្រឡាគ្នា ទើបទទួលបានជោគជ័យ ដូចជាអ្នកដែលរាំរបាំមានការស្រុះគ្នានៅគ្រប់ចលនាទាំងអស់ ហើយជនជាតិចិនយល់ថាមានតែយើងរួមគ្នាបន្ថែមពន្លឺដល់គ្នាទៅវិញទៅមក ទើបក្លាយជារស្មីបំភ្លឺផ្លូវកាន់តែចែងចាំង។ ក្នុងន័យនេះ កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិគឺជារស្មីដ៏ភ្លឺចិញ្ចាំងចិញ្ចាចដល់ប្រជាជាតិនានាក្នុងការរួមកម្លាំងគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍសកល។ ក្នុងន័យនេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បានក្លាយជាយន្តការដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្មដល់វឌ្ឍនភាពរបស់ពិភពលោក។ […]
សេចក្ដីជូនដំណឹង ស្ដីពី បណ្ដាខេត្តនានាដែលរងនូវឥទ្ធិពលខ្យល់ពុល ដូចតទៅ !
សេចក្ដីជូនដំណឹង ស្ដីពី បណ្ដាខេត្តនានាដែលរងនូវឥទ្ធិពលខ្យល់ពុល ដូចតទៅ ! ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត ខេត្តរតនគិរី ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។ ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តកែប ។ ពណ៌លឿងៈ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ។ ពណ៌ក្រហមៈ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប និងខេត្តកោះកុង។ #dolynews
នាព្រឹកថ្ងៃទី25 ខែមករា ឆ្នាំ2025នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី45 អាណត្តិទី5 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅវិមាន 7មករា រាជធានីភ្នំពេញ។ #dolynews
នាព្រឹកថ្ងៃទី25 ខែមករា ឆ្នាំ2025នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី45 អាណត្តិទី5 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅវិមាន 7មករា រាជធានីភ្នំពេញ។ #dolynews