ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី6 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍​ នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង។

នាព្រឹកថ្ងៃទី6 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍​ នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី5 ខែមករា ឆ្នាំ2025ដើមឆ្នាំថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសួរសុខទុក្ខ ប្រគល់អំណោយ និងរៀបចំអាហារថ្ងៃត្រង់ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី សរុបចំនួន 350នាក់ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃទី5 ខែមករា ឆ្នាំ2025ដើមឆ្នាំថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសួរសុខទុក្ខ ប្រគល់អំណោយ និងរៀបចំអាហារថ្ងៃត្រង់ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី សរុបចំនួន 350នាក់ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ #dolynews

ព័ត៌មានជាតិ

មិនចាំបាច់មកភ្នំពេញទៀតទេ បងប្អូនដែលរស់នៅក្នុងខេត្តសៀមរាប ចង់ធ្វើលិខិតឆ្លងដែន នៅពេលនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែនចាប់ពីថ្ងៃទី8 ខែមករា ឆ្នាំ2025 នេះតទៅ។

មិនចាំបាច់មកភ្នំពេញទៀតទេ បងប្អូនដែលរស់នៅក្នុងខេត្តសៀមរាប ចង់ធ្វើលិខិតឆ្លងដែន នៅពេលនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែនចាប់ពីថ្ងៃទី8 ខែមករា ឆ្នាំ2025 នេះតទៅ។ សូមបញ្ជាក់ផងដែរថាទីតាំងផ្តល់សេវា លិខិតឆ្លងដែនស្ថិតនៅ ជាន់ទី2 ផ្សារទំនើប The Heritage Wakl អគារលេខ 118 ផ្លូវជាតិលេខ6 ភូមិមណ្ឌល2 សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ #dolynews

ព័ត៌មានជាតិ

នារសៀលថ្ងៃទី4 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅអគារផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk) តាមបណ្តោយផ្លូវជាតិលេខ6 ស្ថិតក្នុងភូមិមណ្ឌល2 សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

នារសៀលថ្ងៃទី4 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅអគារផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk) តាមបណ្តោយផ្លូវជាតិលេខ6 ស្ថិតក្នុងភូមិមណ្ឌល2 សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យស់ ស៊ីមន ដែលបានទទួលមរណភាពក្នុងជន្មាយុ 79ឆ្នាំ ដោយរោគាពាធ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យស់ ស៊ីមន ដែលបានទទួលមរណភាពក្នុងជន្មាយុ 79ឆ្នាំ ដោយរោគាពាធ។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពឧបាសក ឃឹម គី

ឯកឧត្តម ស សុខា ដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពឧបាសក ឃឹម គី នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពឧបាសក ឃឹម គី ឪពុកបង្កើតរបស់លោក ឃឹម ស៊ុនសូដា ប្រធានក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅគេហដ្ឋានក្រុមគ្រួសារនៃសព ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ឃឹម គី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ #dolynews

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយរបស់ Tik Tok ឈ្មោះ dr_rann ដែលបានបង្ហោះព័ត៌មានមិនពិត រូបភាពវីដេអូមានខ្លឹមសារថា “ផ្ទុះអាវុធនៅប៉ោយប៉ែត”

សេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយរបស់ Tik Tok ឈ្មោះ dr_rann ដែលបានបង្ហោះព័ត៌មានមិនពិត រូបភាពវីដេអូមានខ្លឹមសារថា “ផ្ទុះអាវុធនៅប៉ោយប៉ែត” បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូន ដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ ថ្មីៗនេះ៖ តាមបណ្តាញទំនាក់ ទំនងសង្គម Tik Tok មានអាខោនតិកតុក (Tik Tok) ឈ្មោះ៖ dr_rann ដែលបានបង្ហោះរូបភាពវីដេអូមានខ្លឹមសារថា “ផ្ទុះអាវុធនៅប៉ោយប៉ែត” ។ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវឱ្យដឹងថាជារូបភាពដុតកាំជ្រួច ហើយមិនមានករណីផ្ទុះអាវុធណាមួយនៅក្នុងក្រុងប៉ោយប៉ែតដែរ តែអាខោនតិកតុក (Tik Tok) ឈ្មោះ៖ dr_rann ដែល បានបង្ហោះរូបភាពវីដេអូមានខ្លឹមសារថា “ផ្ទុះអាវុធនៅប៉ោយប៉ែត” ទៅវិញ ធ្វើឱ្យមហាជនពិសេសអ្នកប្រើប្រាស់បណ្តា ញទំនាក់ទំនងសង្គមមានការភាន់ច្រឡំ និងបង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត យ៉ាងខ្លាំង ។ អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាប ជាព័ត៌មាន […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី3 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ ដែលបាននិងកំពុងចូលរួមការប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឆ្នាំ2025 នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងឱកាសនោះ ដើម្បីលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនី ទាំង 17រូប ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ចំនួន 200ដុល្លារផងដែរ៕ #dolynews  

ព័ត៌មានជាតិ

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន បានចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន បានចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់ បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី០២ ខែមករាឆ្នាំ២០២៥ នេះ ក្រោយពីក្រុមការងារតាមដានព័ត៌មាននិងប្រតិកម្មរហ័សរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិត របស់គណនី facebook មួយឈ្មោះ Chhay phallin-ឆាយ ផល្លីន ដែលបានចុះផ្សាយថា នៅក្រុងប៉ោយប៉ែតមានក្មេងទំនើងប្រើប្រាស់អាវុធ។ នៅថ្ងៃព្រហស្បតិ៍នេះ ម្ចាស់គណនី facebook ឈ្មោះ Chhay Phallin-ឆាយ ផល្លីន បានចេញមុខសុំទោសជាសាធារណៈ ចំពោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ លោកបានទទួលស្គាល់កំហុសថា ខ្លួនពិតជាបានផ្សាយព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ ដកស្រង់ពីតាមបណ្ដាញសង្គម គឺជាវីដេអូចាស់។ ដើម្បីចៀសវាងមានការភាន់ច្រឡំ ឈ្មោះ Chhay Phallin-ឆាយ ផល្លីន បានធ្វើការលុបចោលព័ត៌មាននេះ និង សន្យាថាមិនចុះផ្សាយព័ត៌មានណាដែលនាំឲ្យប៉ះពាល់ដល់ស្ថាប័នអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច និងសន្តិសុខជាតិទៀតឡើយ។ អាស្រ័យដូចបាន […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ជាទីគោរពស្រលាញ់បំផុត!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ជាទីគោរពស្រលាញ់បំផុត! #dolynews