សេចក្តីប្រកាសបដិសេធរបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចំពោះការចុះផ្សាយព័ត៌មានមិនពិតក្នុងគោលបំណងទុច្ចរិត បរិហារមួលបង្កាច់កេរ្តិ៍ ធ្វើឱ្យសាធារណជន មានការភ័ន្តច្រឡំ តាមរយៈការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា “បានគាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឱ្យខ្លួនក្នុងពេលបំពេញការងារ”! #dolynews
Month: January 2025
អបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា!
អបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា! នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះ ជាថ្ងៃខួបលើកទី៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ( ៧ មករា ១៩៧៩ – ៧ មករា ២០២៥) ដែលប្រជាជនកម្ពុជាទូទាំងប្រទេស និងក្រៅប្រទេស នាំគ្នាប្រារព្ធពិធីរម្លឹកខួបនិងអបអរសាទរយ៉ាងខ្ញៀវខ្ញា ចំពោះទិវាប្រវត្តិសាស្ត្រ មិនអាចបំភ្លេចបាន របស់កម្ពុជា។ ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលបានរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ ដោយសារការលះបង់សាច់ស្រស់ឈាមស្រស់ តស៊ូរំដោះជាតិរបស់សម្តេចទាំងបី គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ដោយផ្តើមចេញពីថ្ងៃ ២ ធ្នូ ១៩៧៨។ ថ្ងៃ ២ ធ្នូ ១៩៧៨ ឥស្សរជនខ្មែរ ទាំង ៣ក្រុម ដែលដឹកនាំដោយសម្តេចទាំងបី […]
ក្មេងទំនើង០៣នាក់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
ក្មេងទំនើង០៣នាក់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើងចំនួន០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ប្រើដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស)។ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ០០និង៣០នាទី យប់ឈានចូល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយ ជនសង្ស័យមួយក្រុមជិះម៉ូតូ ០៥គ្រឿង បានធ្វើសកម្មភាពយកដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស ខ្នង និងដៃឆ្វេង នៅចំណុចមុខភោជនីយដ្ឋានម្លប់ធ្នង់ ផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ភ្លាមៗនោះ ក្រោយពេលទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ បានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួន ក្មេងទំនើងចំនួន ០៣នាក់ រួមមាន ១-ឈ្មោះ ពៅ ម៉េងហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ រិទ្ធ ជានី ភេទប្រុស អាយុ១៧ឆ្នាំ, […]
ស្វែងយល់ពីសួនសុវត្ថិភាពចរាចរណ៍សប្បនិម្មិតដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា យកចិត្តទុកដាក់ជំរុញចេញជារូបរាង!
ស្វែងយល់ពីសួនសុវត្ថិភាពចរាចរណ៍សប្បនិម្មិតដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា យកចិត្តទុកដាក់ជំរុញចេញជារូបរាង! សួនសុវត្ថិភាពចរាចរណ៍សប្បនិម្មិត ជាសួនដែលបង្កើតនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដោយមានការដាក់បញ្ចូល ហ្គារ៉ាស់សាំងសប្បនិម្មិត ផ្លូវ គន្លងចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ឬស្លាកសញ្ញាចរាចរណ៍ ព្រមទាំងមានអ្វីៗផ្សេងទៀតដែលពាក់ព័ន្ធនឹងការធ្វើដំណើរ។ នេះបើតាម លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអញ្ជើញចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ បើតាមការពន្យល់ពីលោកបណ្ឌិត ទូច សុឃៈ ការបង្កើតសួនសុវត្ថិភាពចរាចរណ៍សិប្បនិមិ្មតនេះ មិនត្រឹមតែសម្រាប់ សិស្សានុសិស្សនោះទេ ប៉ុន្តែក៏សម្រាប់បង្ហាញដល់សាធារជនឱ្យចូលសិក្សាស្វែងយល់បន្ថែមលើអ្វីដែលបានរៀននៅសាលាបើកបរ ដើម្បីពង្រឹការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ។ លោកបណ្ឌិតបានបន្ថែមថា កន្លងមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្លាប់បានអំពាវនាវ និងជំរុញឱ្យមានការដាក់បញ្ចូលកម្មវិធីសិក្សាពាក់ព័ន្ធនឹងចរាចរណ៍ទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំពោលគឺ ដាក់បញ្ចូលក្នុងសៀវភៅគោលតែម្ដង ដោយមានការបែងចែកជា៣កម្រិតគឺ កម្រិតបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ […]