ព័ត៌មានជាតិ

ស្នងការរងខេត្តកណ្ដាលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដកឱ្យមកត្រឹមថ្នាក់មន្ត្រី នគរបាលជាតិនៃក្រសួងមហាផ្ទៃ

ស្នងការរងខេត្តកណ្ដាលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដកឱ្យមកត្រឹមថ្នាក់មន្ត្រី នគរបាលជាតិនៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ឯក ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នេះបើតាមព្រះរាជក្រឹត្យ កាលពីថ្ងៃទី4 ខែវិច្ឆិកា ឆ្នាំ2024នេះ ៕ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី9 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីក្រុងពាលីបុកគ្រឹះសាងសង់អគារស្នាក់នៅថ្មី របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបាវិត ខេត្តស្វាយរៀង។

នាព្រឹកថ្ងៃទី9 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីក្រុងពាលីបុកគ្រឹះសាងសង់អគារស្នាក់នៅថ្មី របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបាវិត ខេត្តស្វាយរៀង។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី9 ខែធ្នូ ឆ្នាំ2024នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យនិស្សិតឥស្លាម ដែលកំពុងសិក្សានៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ចូលជួប និងថតរូបអនុស្សាវរីយ៍ ក្រោមបរិយាកាសដ៏រីករាយ និងស្និតស្នាល

នាព្រឹកថ្ងៃទី9 ខែធ្នូ ឆ្នាំ2024នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យនិស្សិតឥស្លាម ដែលកំពុងសិក្សានៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ចូលជួប និងថតរូបអនុស្សាវរីយ៍ ក្រោមបរិយាកាសដ៏រីករាយ និងស្និតស្នាល #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី8 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ចុះពិនិត្យមើលព្រះពុទ្ធអង្គធំ នៅវត្តភ្នំសំពៅ និងសួនច្បារ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលត្រៀមនឹងកសាង និងរៀបចំកែលម្អបន្ថែម។

នាព្រឹកថ្ងៃទី8 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ចុះពិនិត្យមើលព្រះពុទ្ធអង្គធំ នៅវត្តភ្នំសំពៅ និងសួនច្បារ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលត្រៀមនឹងកសាង និងរៀបចំកែលម្អបន្ថែម។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌”

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌” នាព្រឹកថ្ងៃទី8 ខែធ្នូ ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌” អបអរសាទរខួបលើកទី76 ទិវាសិទ្ធិមនុស្សអន្តរជាតិ 10ធ្នូ ឆ្នាំ2024 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ #dolynews

ព័ត៌មានជាតិ

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ចេញសារចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់លោក ឈឿង ឈឹង អ្នកសារព័ត៌មាន ខេត្តសៀមរាប

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ចេញសារចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់លោក ឈឿង ឈឹង អ្នកសារព័ត៌មាន ខេត្តសៀមរាប ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) មានសេចក្តីតក់ស្លុត និងសោកស្តាយជាពន់ពេកចំពោះដំណឹងមរណភាពរបស់លោក ឈឿង ឈឹង អ្នកសារព័ត៌មាន នៅខេត្តសៀមរាប ដែលបានទទួលមរណភាពនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយអំពើឃាតកម្ម កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បងដ៏ធំធេងនូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ និងក្រុមគ្រួសារទាំងអស់។ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោក ឈឿង ឈឹង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី7 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញធ្វើដំណើរទៅបំពេញការងារនៅខេត្តបាត់ដំបង បានឆ្លៀតចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី និងដំណើរការសាងសង់អគារថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត។

នាព្រឹកថ្ងៃទី7 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញធ្វើដំណើរទៅបំពេញការងារនៅខេត្តបាត់ដំបង បានឆ្លៀតចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី និងដំណើរការសាងសង់អគារថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត។ #dolynews

ព័ត៌មានជាតិ

សេចក្តីបដិសេធ ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ថ្មីៗនេះមានជនខិលខូចបានប្រេីប្រាស់រូបថត​ និងឈ្មោះ​ឯកឧត្តម​ទៅបង្កេីតជាគណនីតេឡេក្រាម​ និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដេីម្បីប្រព្រឹត្តទង្វេី​ ឬសកម្មភាពផ្ទុយនឹងច្បាប់​ ដែលនាំអោយប៉ះពាល់ដល់កិត្តិយល​ សេចក្តីថ្លៃថ្នូររបស់ក្រសួង​ ស្ថាប័នរដ្ឋ​ និងឯកឧត្តមផ្ទាល់។

សេចក្តីបដិសេធ ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ថ្មីៗនេះមានជនខិលខូចបានប្រេីប្រាស់រូបថត​ និងឈ្មោះ​ឯកឧត្តម​ទៅបង្កេីតជាគណនីតេឡេក្រាម​ និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដេីម្បីប្រព្រឹត្តទង្វេី​ ឬសកម្មភាពផ្ទុយនឹងច្បាប់​ ដែលនាំអោយប៉ះពាល់ដល់កិត្តិយល​ សេចក្តីថ្លៃថ្នូររបស់ក្រសួង​ ស្ថាប័នរដ្ឋ​ និងឯកឧត្តមផ្ទាល់។ #dolynews

ព័ត៌មានជាតិ

លិខិតបដិសេធ របស់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំពោះការបង្ហោះតាមបណ្ដាញសង្គមដែលថា «មានការឆ្លងរាលដាលមេរោគអេដស៍ជាង១ពាន់ករណី នៅក្រុងប៉ោយប៉ែត ដែលអ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាល»

លិខិតបដិសេធ របស់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំពោះការបង្ហោះតាមបណ្ដាញសង្គមដែលថា «មានការឆ្លងរាលដាលមេរោគអេដស៍ជាង១ពាន់ករណី នៅក្រុងប៉ោយប៉ែត ដែលអ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាល» បន្ទាយមានជ័យ៖ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញលិខិតបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គមមួយ ដែលថា «មានករណីឆ្លងរីករាលដាលមេរោគអេដស៍ នៅក្រុងប៉ោយប៉ែតជាង១ពាន់នាក់ ដែលអ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាល»។ លិខិតរបស់មន្ទីរពេទ្យនេះ បានធ្វើឡើងបន្ទាប់ពី ទំព័រហ្វេបុករបស់គណនីឈ្មោះ Nhim Phoeung កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានផ្សព្វផ្សាយ មានអ្នកផ្ទុកមេរោគអេដស៍នៅក្រុងប៉ោយប៉ែតមាន ១,៣៣៦នាក់ អ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាលជាមួយអង្គការ ឬមន្ទីរជំនាញ។ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានចាត់ទុកថា ព័ត៌មាន និងទិន្នន័យទាំងអស់នេះ អាចបង្កឱ្យមានការភ័យខ្លាច និងព្រួយបារម្ភ ហើយជាព័ត៌មានដែលខុសពីការពិត គ្មានមូលដ្ឋានច្បាស់លាស់ ដោយមិនបានសួរបញ្ជាក់ច្បាស់លាស់ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ឬមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលជាអង្គភាពជំនាញក្នុងគ្រប់គ្រងទិន្នន័យ និងផ្តល់សេវាបង្ការថែទាំ និងព្យាបាលមេរោគអេដស៍ ជំងឺអេដស៍ និងកាមរោគ។ បើគិតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មានអ្នកផ្ទុកមេរោគអេដស៍បានមកទទួលសេវាពិនិត្យ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍មានចំនួន ១,៤២២ នាក់/ស្រី […]

ព័ត៌មានជាតិ

នារសៀលថ្ងៃទី6 ខែធ្នូ ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma ប្រធានប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នារសៀលថ្ងៃទី6 ខែធ្នូ ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma ប្រធានប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ #dolynews