ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក (ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ សម្រាប់ប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ពេលដើរលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងរួមមាន៖ 016 266 522 / 012 976 262 / 097 818 6262 / 023 725 306 / 023 725 161។ ក្នុងករណីប្រជាពលរដ្ឋដែលមកដើរលេងកម្សាន្ដ ហើយជួបប្រទះនូវបទល្មើសណាមួយកើតឡើង ឬបាត់សមាជិកគ្រួសារ សូមទំនាក់ទំនងទៅលេខទូរស័ព្ទខាងលើ ដើម្បីសមត្ថកិច្ចជួយអន្ដរាគមន៍ភ្លាមៗ។ ជាមួយគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅពេលដើរកម្សាន្ដទាំងសម្ភារៈមានតម្លៃ និងសមាជិកក្រុមគ្រួសារជាដើម ខណៈកម្លាំងសមត្ថកិច្ចត្រូវបានពង្រាយគ្រប់គោលដៅដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងបុណ្យជាតិដ៏សំខាន់មួយនេះ៕ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលើកទឹកចិត្ត និងនាំពាក្យពេចន៍លើកទឹកចិត្តពីសម្ដេចក្រឡាហោម ស ខេង ជូនកីឡាករទូកងខេត្តព្រៃវែង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលើកទឹកចិត្ត និងនាំពាក្យពេចន៍លើកទឹកចិត្តពីសម្ដេចក្រឡាហោម ស ខេង ជូនកីឡាករទូកងខេត្តព្រៃវែង មួយថ្ងៃមុនការចាប់ផ្ដើមព្រះរាជពិធីបុណ្យអុំទូក បណ្ដែបប្រទីប និងសំពះព្រះខែ អកអំបុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តកីឡាករអុំទូកង ខ្នាតវែង និងខ្លី សរុបចំនួន ៥៥ទូក មកពីក្រុង ស្រុក ចំនួន ៦ ក្នុងខេត្តព្រៃវែង។ យោងតាមរបាយការណ៍លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ទូកទាំង៥៥នោះ រួមមាន ៖ មកពីស្រុកពោធិ៍រៀង ចំនួន ៣៦ទូក ស្រុមពាមរក៍ ចំនួន ៦ទូក ស្រុកពារាំង ចំនួន ៧ទូល ស្រុកពាមជរ ចំនួន ៤ទូក ក្រុងព្រៃវែង ចំនួន ៤ទូក និងស្រុកសុីធរកណ្ដាល ចំនួន […]

ព័ត៌មានជាតិ

តើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារខុសគ្នាដូចម្តេច?

តើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារខុសគ្នាដូចម្តេច? ផ្អែកតាមសេចក្តីណែនាំលេខ ០០១ ស.ណ.ន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវបានបែងចែកពីគ្នាដាច់ស្រឡះ ទាំងនីតិវិធីនៃការធ្វើ ឯកសារតម្រូវ ពេលវេលាទទួលសេវា សារៈសំខាន់នៃការប្រើប្រាស់ និងការប្រែប្រួលនៃស្ថានភាពសាមីជន ឬគ្រួសារនីមួយៗ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ។ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់មហាជនដែលបានសួរថា “តើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ខុសគ្នាដូចម្តេច? លោកបណ្ឌិត ទូច សុឃៈ បានផ្ដល់ចម្លើយជូនងាយៗយល់ថា ភាពខុសគ្នានៃសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ មានដូចខាងក្រោម។ ១. សៀវភៅស្នាក់នៅ៖ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធាននគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្តល់បានតែមួយគត់ជូនចំពោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ណាមួយជាកំណត់ ទោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។ មានន័យថា ប្រជាពលរដ្ឋស្នាក់នៅផ្ទះជួលក៏អាចធ្វើសៀវភៅស្នាក់នៅបានដែរ។ ជាមួយគ្នានេះ បុគ្គលដែលត្រូវចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅ គឺប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនបរទេសអន្តោប្រវេសន៍ដែលកំពុងរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវចុះឈ្មោះក្នុងបញ្ជីស្នាក់នៅ និងទទួលបានសៀវភៅស្នាក់នៅមួយជាកំណត់លំនៅឋានដែលខ្លួនស្នាក់នៅអចិន្ត្រៃយ៍។ ចំណែកបុគ្គលដែលមិនត្រូវចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅ គឺជនបរទេសមិនមែនអន្តោប្រវេសន៍ […]

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធ និងករណីប៉ុនប៉ង ក្នុងបទសូកប៉ាន់ តំណាងអយ្យការសាលាដំបូងបានសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន4រូប ពីបទប៉ុនប៉ងក្នុងបទសូកប៉ាន់ តាមបញ្ញត្តិមាត្រា 27 មាត្រា 605 នៃក្រមព្រហ្មទណ្ឌ និងមាត្រា 32 នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចំណែកជនដែរត្រូវចោទរួមមាន 1. ឈ្មោះ កន សុខកាយ, 2. ឈ្មោះ លី សាម៉េត, 3. ឈ្មោះ ដួង តារា, 4. ឈ្មោះ ឡាច សំរោង (គេចខ្លួន) !

សេចក្តីប្រកាសព័ត៌មាន ស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធ និងករណីប៉ុនប៉ង ក្នុងបទសូកប៉ាន់ តំណាងអយ្យការសាលាដំបូងបានសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន4រូប ពីបទប៉ុនប៉ងក្នុងបទសូកប៉ាន់ តាមបញ្ញត្តិមាត្រា 27 មាត្រា 605 នៃក្រមព្រហ្មទណ្ឌ និងមាត្រា 32 នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចំណែកជនដែរត្រូវចោទរួមមាន 1. ឈ្មោះ កន សុខកាយ, 2. ឈ្មោះ លី សាម៉េត, 3. ឈ្មោះ ដួង តារា, 4. ឈ្មោះ ឡាច សំរោង (គេចខ្លួន) ! #dolynews

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំដល់អភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែន បន្តជំរុញការពង្រឹងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង!

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំដល់អភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែន បន្តជំរុញការពង្រឹងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង! #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកីឡាករទូក ង ចំនួន ៥៥ទូក មកពីខេត្តព្រៃវែង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកីឡាករទូក ង ចំនួន ៥៥ទូក មកពីខេត្តព្រៃវែង រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូក ង ចំនួន ៥៥ទូក មកពីខេត្តព្រៃវែង ត្រៀមចូលរួមការប្រណាំងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ប្រគល់ជូនគណៈកម្មការ និងចំណុះទូក ដូចខាងក្រោម ៖ ទី១. ទូក ងវែង ចំនួន ១៨ទូក ៖ ក្នុង ១ទូក២ ទទួលបានថវិកា ចំនួន ២លានរៀល អង្ករ […]

ព័ត៌មានជាតិ

សេចក្តីប្រកាស ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា លើកទី2 នីតិកាលទី5 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាស ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា លើកទី2 នីតិកាលទី5 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពីបញ្ជីផ្គូផ្គងការប្រណាំងទូកពិសេសប្រចាំថ្ងៃទី1 នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2024នេះ ។

សេចក្តីជូនដំណឹង ស្តីពីបញ្ជីផ្គូផ្គងការប្រណាំងទូកពិសេសប្រចាំថ្ងៃទី1 នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2024នេះ ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2024នេះ ឯកឧត្តម នេត្រ ភក្រ្តា និងឯកឧត្តម វ៉ា ថន អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ

នាព្រឹកថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2024នេះ ឯកឧត្តម នេត្រ ភក្រ្តា និងឯកឧត្តម វ៉ា ថន អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ រាជធានីភ្នំពេញ : ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះ សំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ ដែលត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី14-15-16 ខែវិច្ឆិកា ឆ្នាំ2024នេះ នៅរាជធានីភ្នំពេញ នៅបរិវេណក្រសួងព័ត៌មាន។ #dolynews  

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ស្ដីពីការបង្ហាញទីតាំងជម្រកតង់ និងក្រុមគ្រូពេទ្យប្រចាំការ នៅតាមបណ្តាគោលដៅនីមួយៗ ដើម្បីផ្តល់សេវាសង្រ្គោះ ជូនដល់បងប្អូនប្រជាពលរដ្ឋករណីមានបញ្ហាសុខភាពបន្ទាន់ ក្នុងអំឡុងពេលអញ្ជើញចូលរួមទស្សនា និងអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

សេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ស្ដីពីការបង្ហាញទីតាំងជម្រកតង់ និងក្រុមគ្រូពេទ្យប្រចាំការ នៅតាមបណ្តាគោលដៅនីមួយៗ ដើម្បីផ្តល់សេវាសង្រ្គោះ ជូនដល់បងប្អូនប្រជាពលរដ្ឋករណីមានបញ្ហាសុខភាពបន្ទាន់ ក្នុងអំឡុងពេលអញ្ជើញចូលរួមទស្សនា និងអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក #dolynews