រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំដំណើរទស្សនកិច្ច៣យប់៣ថ្ងៃ ទៅខេត្តប៉ែកឦសានប្រទេស អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីរាជការ កងកម្លាំង យុវជន ក្នុងខេត្តឲ្យបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសានក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា (អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ គណៈប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ យុវជននៃខេត្តបន្ទាយមានជ័យជាង២០០នាក់តាមរយៈក្បួនរថយន្តក្រុងធុនមធ្យម និងរថយន្តទេសចរណ៍ផ្ទាល់ខ្លួនជាង១០គ្រឿងបានចាកចេញពីសាលាខេត្តក្នុងដំណើឆ្ពោះទៅកាន់ខេត្ត៤ នៃភាគឦសានប្រទេស ជាដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ (ថ្ងៃទី២០-២២ ខែកញ្ញាឆ្នាំ២០២៤)ដើម្បីមើលឃើញជាក់ស្តែងនូវការអភិវឌ្ឍដោយពិតប្រាកដ និងការការពារបាននូវបូរណភាពទឹកដីនៅទីនោះផងដែរ។ តាមកម្មវិធីរបស់រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យទស្សនកិច្ចទៅកាន់ខេត្តព្រំដែនទាំង៤នៃភូមិភាគឦសានលើកនេះ រួមមាន៖ រសៀលថ្ងៃទី២០ខែកញ្ញាទៅដល់ស្រុកស្នួលខេត្តក្រចេះដោយទស្សនាតំបន់អភិវឌ្ឍន៍នៅច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ(ស្រុកស្នួលខេត្តក្រចេះ-ស្រុកឡុកនិញប៊ិញភឿក),ទស្សនាវិមាន២ធ្នូ ជាទីកន្លែងប្រវត្តិសាស្ត្របង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ១៩៧៨ នៅឃុំ២ធ្នូស្រុកស្នួល ។គណៈប្រតិភូត្រូវសម្រាកនៅទីប្រជុំជនស្រុកស្នួល ខេត្តក្រចេះមួយយប់។ ព្រឹកថ្ងៃទី២១ ខែកញ្ញា ប្រតិភូបន្តដំណើរទៅទស្សនកិច្ចតាមបណ្តោយផ្លូវជាតិលេខ៨៦ និងសមុទ្រឈើកាត់ស្រុកកែវសីមា ស្រុកអូររាំង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី […]
Month: September 2024
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី23-25 បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី 50% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី40% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី20%។
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី23-25 បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី 50% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី40% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី20%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូងនៅបន្តមានឥទ្ធិពល ខណៈសម្ពាធទាបនៅគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ #dolynews
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ ផ្ញើសារលិខិតរំលែកមរណទុក្ខ សម្តែងនូវការសោកស្តាយជូនចំពោះក្រុមគ្រួសារបងប្អូនពលរដ្ឋចំនួន 3រូប ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនៃការលិចទូកកាលពីថ្ងៃទី20 ខែកញ្ញា ឆ្នាំ2024 កន្លងទៅ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដឹកដំឡូងមីឆ្លងកាត់ទន្លេឆ្ពោះទៅកាន់ទីផ្សារហើយជួបភ្លៀងខ្យល់ខ្លាំង។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ ផ្ញើសារលិខិតរំលែកមរណទុក្ខ សម្តែងនូវការសោកស្តាយជូនចំពោះក្រុមគ្រួសារបងប្អូនពលរដ្ឋចំនួន 3រូប ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនៃការលិចទូកកាលពីថ្ងៃទី20 ខែកញ្ញា ឆ្នាំ2024 កន្លងទៅ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដឹកដំឡូងមីឆ្លងកាត់ទន្លេឆ្ពោះទៅកាន់ទីផ្សារហើយជួបភ្លៀងខ្យល់ខ្លាំង។ #dolynews
នាព្រឹកថ្ងៃទី21 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែមក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) វិស័យមហាផ្ទៃ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃទី21 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែមក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) វិស័យមហាផ្ទៃ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
នាព្រឹកថ្ងៃសៅរ៍ ទី21 ខែកញ្ញា ឆ្នាំ2024នេះ ទិដ្ឋភាពភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អញ្ជេីញទស្សនាព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត នាឱកាសព្រឹត្តិការណ៍សមរាត្រី។
នាព្រឹកថ្ងៃសៅរ៍ ទី21 ខែកញ្ញា ឆ្នាំ2024នេះ ទិដ្ឋភាពភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អញ្ជេីញទស្សនាព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត នាឱកាសព្រឹត្តិការណ៍សមរាត្រី។ សម្រាប់បងប្អូនដែលមិនទាន់បានមកទស្សនាថ្ងៃនេះ អាចអញ្ជេីញមកថ្ងៃស្អែក ឬថ្ងៃ23បាន ព្រោះនៅសល់ 2ថ្ងៃទៀត នៃព្រឹត្តិការណ៍ដែលនឹងកេីតឡេីង រយៈពេល3ថ្ងៃ និង2ដង/ឆ្នាំ ជារៀងរាល់ឆ្នាំ គឺរៀងរាល់ថ្ងៃ21-23 ខែមីនា និង21-23 ខែកញ្ញា។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្តេចតេជោ ក្នុងការដកកម្ពុជា ចេញពី CLV-DTA
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្តេចតេជោ ក្នុងការដកកម្ពុជា ចេញពី CLV-DTA ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន ប្រកាសគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដកកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងសារគាំទ្រនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងមូល ក៏មិនខុសពីបងប្អូនជនរួមជាតិគ្រប់និន្នាការដែរ យើងពិតជាមានសេចក្ដីពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃ និងប្រកបដោយប្រតិភាណរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដកព្រះរាជាណាចក្រកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ សារគាំទ្រដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាទឡ្ហីករណ៍បញ្ជាក់យ៉ាងច្បាស់ថា សម្ដេចតេជោ ពិតជាយកចិត្តទុកដាក់ខ្ពស់រាល់មតិយោបល់ ទស្សនៈ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ចំពោះជោគវាសនាជាតិ និងប្រជាជន រួមទាំងបងប្អូនប្រជាពលរដ្ឋ […]
ឌីជីថល រហ័ស និងតម្លាភាព!!! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋដល់ទៅជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ
ឌីជីថល រហ័ស និងតម្លាភាព!!! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋដល់ទៅជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា បានចាប់អាម្មរណ៍លើការប្រើប្រាស់សេវាអត្តសញ្ញាណកម្មសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដែលមានភាពលឿនរហ័ស និងនវានុវត្តន៍ ស្របតាមបរិបទសកលលោក នាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែង រយៈពេលមួយឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺយុវជនជាង ៦ម៉ឺននាក់បានទាញយកកម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម GDI eServices ដើម្បីយកទៅប្រើប្រាស់តាមទូរស័ព្ទដៃឆ្លាតវៃក្នុងប្រព័ន្ធ Android និង IOS ដោយឥតគិតថ្លៃ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលផ្តោតជាពិសេស លើបច្ចេកវិទ្យាឌីជីថល។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ)។ ឯកឧត្តមបណ្ឌិត បានកត់សម្គាល់ថា អត្រាកំណើនការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបង្ហាញពីកម្រិតចំណេះដឹង ការអប់រំ និងគុណភាពជីវិតខ្ពស់របស់ប្រជាពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ន ស្របនឹងគោលនយោបាយជំរុញបច្ចេកវិទ្យាឌីជីថលប្រកបដោយចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស […]