ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការយុទ្ធសាស្រ្តពង្រឹងសន្តិសុខ ស្របតាមការវិវត្តន៍របស់សង្គមជាតិ និងពិភពលោក 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការយុទ្ធសាស្រ្តពង្រឹងសន្តិសុខ ស្របតាមការវិវត្តន៍របស់សង្គមជាតិ និងពិភពលោក ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យឯកឧត្តម លោកជំទាវ ជាអភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ដឹកនាំមន្រ្តីពាក់ព័ន្ធ ជាពិសេសស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ពិនិត្យនិងកែសម្រួលផែនការយុទ្ធសាស្រ្តស្ដីពីការពង្រឹងសន្តិសុខក្នុងដែនរដ្ឋបាលរបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបការវិវត្តន៍ប្រែប្រួលរបស់សង្គមជាតិ និងពិភពលោក។ ការជំរុញពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងកិច្ចប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ រៀបចំនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត រាជធានី ខេត្តនីមួយៗ មានស្ថានភាពភូមិសាស្រ្ត ប្រជាសាស្រ្ត និងសេដ្ឋកិច្ចជាដើម មិនដូចគ្នាទេ។ ជាក់ស្ដែងស្ថានភាពសន្តិសុខខេត្តជាប់ព្រំដែនសមុទ្រ មានលក្ខណៈខុសគ្នាច្រើនពីខេត្តជាប់ព្រំដែនគោក។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវ រួមគ្នាជាមួយមន្រ្តីពាក់ព័ន្ធ កែសម្រួលផែនការយុទ្ធសាស្រ្តស្ដីពីការងារពង្រឹងសន្តិសុខ ឱ្យមានភាពស៊ីចង្វាក់គ្នាទៅនឹងស្ថានភាពជាក់ស្ដែង ពោលគឺមិនអាចកំណត់បញ្ហា ឬដាក់គោលដៅរំពឹងទុក ដោយយកលំនាំដូចៗគ្នានោះឡើយ។ […]

ព័ត៌មានជាតិ

នៅរាជធានីភ្នំពេញនិងមានសាលាដ៏ធំលំដាប់ទី4 មកពីចក្រភពអង់គ្លេសឈ្មោះ BROMSGROVE SCHOOL នឹងបើកសាខាទី6របស់ខ្លួន  

នៅរាជធានីភ្នំពេញនិងមានសាលាដ៏ធំលំដាប់ទី4 មកពីចក្រភពអង់គ្លេសឈ្មោះ BROMSGROVE SCHOOL នឹងបើកសាខាទី6របស់ខ្លួន កាលពីថ្ងៃទី14 ខែកញ្ញា ឆ្នាំ2024នេះ នៅទីក្រុងបាងកក ប្រទេសថៃ មានព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងវិស័យអប់រំ គឺការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)មួយ បានប្រារព្ធឡើង រវាងសាលាធំលំដាប់ទី4នៃចក្រភពអង់គ្លេស គឺសាលាBromsgrove ដែលបានបង្កើតឡើងតាំងពីឆ្នាំ1553 និងដៃគូកម្ពុជា ក្នុងការបើកសាខាសាលាចក្រភពអង់គ្លេសថ្មីមួយនៅរាជធានីភ្នំពេញ។ សាលាអន្តរជាតិ Bromsgrove International School Cambodia (BISC) គ្រោងនឹងបើកទ្វារនៅឆ្នាំសិក្សា 2025-2026 ខាងមុខនេះ សាលានឹងក្លាយជាស្ថាប័នដ៏ទំនើប ពោរពេញទៅដោយបរិស្ថានធម្មជាតិពណ៌បៃតង ជាមួយនឹងសួនកុមារធំទូលាយ ទីលានកីឡា អាងហែលទឹក សាលមហោស្រព និងសម្ភារៈបរិក្ខារយ៉ាងពេញលេញ។ សាលានឹងផ្តល់ការអប់រំលំដាប់ពិភពលោក ដល់សិស្សចាប់ពីថ្នាក់មត្តេយ្យ ហូតដល់ថ្នាក់ទី12 កម្រិត IB និងកម្រិត A-Level។ អ្វីដែលធ្វើឱ្យ BISC នឹងក្លាយជាសាលាអន្តរជាតិដ៏ល្អបំផុតមួយនៅកម្ពុជានោះ គឺក្រុមគណៈគ្រប់គ្រងសាលា និងគ្រូបង្រៀនមកពីចក្រភពអង់គ្លេស នឹងមកដំនើរការសាលាដោយផ្ទាល់ ដើម្បីធានាថាកម្មវិធីសិក្សា គ្រូបង្រៀន និងក្រុមការងារទាំងអស់ ត្រូវតែរៀបចំអោយសមស្របទៅនឹងស្តង់ដារអន្តរជាតិពិតប្រាកដ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីលោកឧកញ៉ាបណ្ឌិត កែវ សម្បត្តិ […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ2024 នៅរាជធានីភ្នំពេញ។

សេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ2024 នៅរាជធានីភ្នំពេញ។   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី25 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ2024-2028 នៅសាលប្រជុំរាជធានីភ្នំពេញ នៃទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី25 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ2024-2028 នៅសាលប្រជុំរាជធានីភ្នំពេញ នៃទីស្តីការក្រសួងមហាផ្ទៃ។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តឧណ្ណាលោម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តឧណ្ណាលោម នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត បុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តឧណ្ណាលោម ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ស្ថិតនៅក្នុងទិវាប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីកាន់បិណ្ឌវេនទី៨ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរ នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើ ថ្វាយវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាអភិបាលរក្សាទីអារាមវត្តឧណ្ណាលោម និងឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី24 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី31 ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (24 កញ្ញា 1993-24 កញ្ញា 2024) និងព្រះពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃទី24 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី31 ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (24 កញ្ញា 1993-24 កញ្ញា 2024) និងព្រះពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។   #dolynews

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃ24កញ្ញា2024នេះជាខួបលើកទី(ខួប)24ឆ្នាំនៃការរួចរស់ជីវិតនៃការប៉ុនប៉ងធ្វើឃាតមកលើរូបខ្ញុំនៅទីក្រុងសៀមរាប(24កញ្ញា1998.24កញ្ញា2024)។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃ24កញ្ញា2024នេះជាខួបលើកទី(ខួប)24ឆ្នាំនៃការរួចរស់ជីវិតនៃការប៉ុនប៉ងធ្វើឃាតមកលើរូបខ្ញុំនៅទីក្រុងសៀមរាប(24កញ្ញា1998.24កញ្ញា2024)។ ពិនិត្យមើលត្រឡប់ទៅក្រោយវិញកាលពី24ឆ្នាំមុនខ្ញុំមិនគួរមានជីវិតរស់នៅដល់សព្វថ្ងៃនេះទេព្រោះគ្រាប់រកែ្កតបេ40មួយគ្រាប់ក្នុងចំណោម4គ្រាប់បានហោះសំដៅរថយន្តខ្ញុំតែវាខុសត្រឹមតែ មួយចំអាម ពីមុខកញ្ចក់រថយន្តតែប៉ុណ្ណោះ។   សូមអរព្រះគុណគ្រប់អង្គបារមីដែលតាមការពារខ្ញុំ អរព្រះគុណព្រះពិរុណដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃតាំងពីម៉ោង3ទៀបភ្លឺរហូតម៉ោង8ព្រឹកដែលធ្វើឲ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លងមិនអាចផ្ទុះទាំង4គ្រាប់បាននៅពេលដែលគេបញ្ជាបាញ់ខ្ញុំនៅម៉ោង8.55នាទីតាមខ្សែភ្លើងពីចម្ងាយ។   ពួកគេចោទខ្ញុំថាជាអ្នកដឹកនាំផ្តាច់ការក្នុងពេលដែលពួកជាឃាតករលាក់មុខជ្រកក្រោមស្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ខ្ញុំមិនផ្តល់ឱកាសឲ្យក្រុមឃាតករលាក់មុខដែលជាប្រភេទភេរវករមានឱកាសបំផ្លាញជាតិបំផ្លាញជីវិតខ្ញុំនិងក្រុមគ្រួសារខ្ញុំក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ។    ខ្ញុំអាចនៅសល់ពេល10ឆ្នាំ 2ដងឬ3ដងទៀត ដើម្បីរារាំងនិងដាក់ទោសពួកភេរវករទាំងនេះ។អាយុមិនអស់មិនស្លាប់ដែលដូនតាបាននិយាយពិតជាត្រឹមត្រូវ៕   #dolynews

ព័ត៌មានជាតិ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ រាជធានីភ្នំពេញ : កត្តាសន្តិភាព និងសន្តិសុខល្អប្រសើរនៅកម្ពុជា ត្រូវបានឯកឧត្តម ដូមីនិច វិលលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ពោលសរសើរថា ជាចំណែកយ៉ាងសំខាន់នៃការផ្ដល់ទំនុកចិត្តទៅកាន់ភ្ញៀវទេសចរណ៍អង់គ្លេស ឱ្យធ្វើដំណើរមកកំសាន្តកាន់តែច្រើនជាងមុននៅកម្ពុជា។ ក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម Dominic Williams បានថ្លែងសាទរចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានបំពេញតួនាទីរក្សាសន្តិភាព និងសន្តិសុខនៅកម្ពុជាបានយ៉ាងល្អ ដោយអះអាងថា ជាក់ស្តែងលទ្ធផលនេះបាននាំឱ្យមានកំណើនភ្ញៀវទេសចរណ៍អង់គ្លេស មកកាន់កម្ពុជាច្រើនលើសលប់។ ក្រៅពីថ្លែងកោតសរសើរលើការរក្សាសន្តិសុខ ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតាមរយៈក្រសួងមហាផ្ទៃ ជាសេនាធិការ បានការខិតខំប្រឹងប្រែងបង្កើត និងដាក់ឱ្យដំណើរការ ប្រព័ន្ធ Cambodia E-Visa ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ […]

ព័ត៌មានជាតិ

នារសៀលថ្ងៃទី23 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ដូមីនិច វិលលៀម (Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃទី23 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ដូមីនិច វិលលៀម (Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី23 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ6 និងបាននាំយកបច្ច័យ ព្រមទាំងទេយ្យទាន ប្រគេនដល់ព្រះសង្ឃនៅវត្តធម្មិការាម ហៅវត្តដំណាក់ហ្លួង ស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នាព្រឹកថ្ងៃទី23 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ6 និងបាននាំយកបច្ច័យ ព្រមទាំងទេយ្យទាន ប្រគេនដល់ព្រះសង្ឃនៅវត្តធម្មិការាម ហៅវត្តដំណាក់ហ្លួង ស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។   #dolynews