ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកដំណើរការឱ្យប្រើប្រាស់អគារជួសជុល កែលម្អ និងពិសាអាហារសាមគ្គីនៅសាលាបឋមសិក្សាត្នោត នាព្រឹកថ្ងៃទី9 ខែកញ្ញា ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកដំណើរការឱ្យប្រើប្រាស់អគារជួសជុល កែលម្អ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាត្នោត ស្ថិតក្នុងឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ #dolynews
Month: September 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ របស់ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅក្នុងបរិវេណសាលាបឋមសិក្សា ក្របៅចាស់ ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្នុងនាមប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងជំនួសមុខឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់កម្លាំងកាយ […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី25 នៅប្រទេសកូរ៉េខាងត្បូង
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី25 នៅប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី9 ខែកញ្ញា ឆ្នាំ2024សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរទៅកាន់សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីអញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី25 ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី9 ដល់ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2024។ វត្តមានអមដំណើរសម្ដេចតេជោ រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី2 នៃព្រឹទ្ធសភា ក្រៅពីនោះក៏មាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ«មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន» វេទិកានេះ នឹងមានអ្នកចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។ […]
នាព្រឹកថ្ងៃទី9 ខែកញ្ញា ឆ្នាំ2024នេះ សម្តេចក្រឡាហោម ស ខេង បានអញ្ជេីញចូលរួមជូនដំណេីរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (WORLD KNOWLEDGE FORUM) លើកទី25 នៅសាធារណរដ្ឋកូរ៉េ។
នាព្រឹកថ្ងៃទី9 ខែកញ្ញា ឆ្នាំ2024នេះ សម្តេចក្រឡាហោម ស ខេង បានអញ្ជេីញចូលរួមជូនដំណេីរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (WORLD KNOWLEDGE FORUM) លើកទី25 នៅសាធារណរដ្ឋកូរ៉េ។ តបតាមការអញ្ជើញរបស់ស្ថាបនិកនៃវេទិកាចំណេះដឹងពិភពលោក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី25 ក្រោមមូលបទ “មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)” ព្រមទាំងអញ្ជើញចូលរួម កម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី9 ដល់ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2024។ អញ្ជើញអមដំណើរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី2 ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី25នេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញ ថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ “មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព […]
នាព្រឹកថ្ងៃទី8 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យការងារផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ នៅស្នាក់ការសាខាផ្ដល់សេវាអត្តសញ្ញាណកម្ម ផ្សារអ៉ីអនម៉2 សែនសុខ និងពិនិត្យវឌ្ឍនភាពលទ្ធផលការងារ សំណូមពរ និងបញ្ហាប្រឈមនានា ក្នុងគោលបំណងដើម្បីជំរុញការងារផ្តល់សេវាកាន់តែងាយស្រួល ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវា។
នាព្រឹកថ្ងៃទី8 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យការងារផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ នៅស្នាក់ការសាខាផ្ដល់សេវាអត្តសញ្ញាណកម្ម ផ្សារអ៉ីអនម៉2 សែនសុខ និងពិនិត្យវឌ្ឍនភាពលទ្ធផលការងារ សំណូមពរ និងបញ្ហាប្រឈមនានា ក្នុងគោលបំណងដើម្បីជំរុញការងារផ្តល់សេវាកាន់តែងាយស្រួល ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវា។ #dolynews
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី8-10 ខែកញ្ញា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 25% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី30% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី40%។
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី8-10 ខែកញ្ញា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 25% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី30% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី40%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី11 ឈ្មោះយ៉ាកជី (Yagi) បានវិវត្តន៍ទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារប្រកបដោយជោគជ័យ នៅរដ្ឋធានីប៉េងកាំង និងខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងរយៈពេល ៣ថ្ងៃ នៃដំណើរទស្សនកិច្ចការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ជាមួយឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន។ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងណៈអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបន្តដំណើរការការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់រវាងក្រសួងទាំងពីរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ក៏បានបន្តជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកមួយទៀត ដោយក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនានា ដែលភាគីចិន បាននិងកំពុងជួយកម្ពុជា លើវិស័យសន្តិសុខ ទាំងការផ្តល់សម្ភារៈបច្ចេកទេស […]
នារសៀលថ្ងៃទី7 ខែកញ្ញា ឆ្នាំ2024នេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចាកចេញពីសាធារណរដ្ឋប្រជាមានិតចិន ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចការងារ រយៈពេល 3ថ្ងៃ ចាប់ពីថ្ងៃទី5 ដល់ថ្ងៃទី7 ខែកញ្ញា ឆ្នាំ2024។
នារសៀលថ្ងៃទី7 ខែកញ្ញា ឆ្នាំ2024នេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចាកចេញពីសាធារណរដ្ឋប្រជាមានិតចិន ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចការងារ រយៈពេល 3ថ្ងៃ ចាប់ពីថ្ងៃទី5 ដល់ថ្ងៃទី7 ខែកញ្ញា ឆ្នាំ2024។ #dolynews
សេចក្តីជូនដំណឹង អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍បញ្ជាការហោះហើរ និងធ្វើតេស្តឱ្យបានរួចរាល់មុនថ្ងៃដាក់ឱ្យដំណើរការហោះហើរជាផ្លូវការ នៅឆមាសទី1 ឆ្នាំ2025 ការហោះហើរសាកល្បងនេះ នឹងត្រូវធ្វើឡើងចំនួន 2ដង !
សេចក្តីជូនដំណឹង អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍បញ្ជាការហោះហើរ និងធ្វើតេស្តឱ្យបានរួចរាល់មុនថ្ងៃដាក់ឱ្យដំណើរការហោះហើរជាផ្លូវការ នៅឆមាសទី1 ឆ្នាំ2025 ការហោះហើរសាកល្បងនេះ នឹងត្រូវធ្វើឡើងចំនួន 2ដង ! ✈️ លើកទី1 មានរយៈពេល5ថ្ងៃ ចាប់ពីថ្ងៃទី8 ខែកញ្ញា ដល់ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2024 ។ ✈️ លើកទី2 មានរយៈពេល6ថ្ងៃ ចាប់ពីថ្ងៃទី23 ខែកញ្ញា ដល់ថ្ងៃទី28 ខែកញ្ញា ឆ្នាំ2024 ។ #dolynews