ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រព័ន្ធ Cambodia e-Arrival ជាសមិទ្ធផលរួម ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រឹងសន្តិសុខក្នុងបរិបទឌីជីថល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ឬCambodia e-Arrival ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ថាជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខក្នុងបរិបទឌីជីថល ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ អំពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា Cambodia e-Arrival រៀបចំនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម សុខ សុកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ តំណាងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល តំណាងស្ថានទូតបរទេសនានាប្រចាំនៅកម្ពុជា ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន […]
Month: August 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវឱ្យពលរដ្ឋ ថែរក្សាសុខភាពខ្លួនឯង និងគ្រួសារ ដើម្បីពង្រឹងគុណភាពធនធានមនុស្សនៅកម្ពុជា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវឱ្យពលរដ្ឋ ថែរក្សាសុខភាពខ្លួនឯង និងគ្រួសារ ដើម្បីពង្រឹងគុណភាពធនធានមនុស្សនៅកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ និយាយជារួម និងដោយឡែក ប្រជាពលរដ្ឋដែលមកចូលរួមទទួលការពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន ខិតខំថែរក្សាសុខភាពខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសកុមារដែលកំពុងលូតលាស់និងទទួលការអប់រំ ដើម្បីរួមចំណែកគាំទ្រគោលនយោបាយពង្រឹងគុណភាពធនធានមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ថ្លែងទៅកាន់អាជ្ញាធរ និងប្រជាពលដ្ឋ ក្នុងពិធីពិនិត្យនិងព្យាបាលជំងឺ រៀបចំនៅវិទ្យាល័យអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ដើម្បីសម្រេចបានគោលដៅពង្រឹងគុណភាពធនធានមនុស្ស ដូចមានកំណត់ក្នុងមុំនៃយុទ្ធសាស្រ្តបញ្ចកោណ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខភាពសាធារណៈ ដោយបានពង្រឹងគុណភាពនៃការផ្ដល់សេវាពិនិត្យនិងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ព្រមទាំងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃកាថែទាំសុខភាព។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដោយសារការមើលឃើញពីសារៈសំខាន់នៃសុខភាពសាធារណៈ ជាពិសេសុខុមាលភាពរបស់ប្រជាជននេះហើយ ទើបនៅកម្ពុជាមានបណ្ដាអង្គការ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃស្ថាប័នកម្លាំងអនុវត្តច្បាប់ បន្តស្រាវជ្រាវ បង្ក្រាបឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបំផុតលើករណីអំពើជួញដូរមនុស្ស
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃស្ថាប័នកម្លាំងអនុវត្តច្បាប់ បន្តស្រាវជ្រាវ បង្ក្រាបឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបំផុតលើករណីអំពើជួញដូរមនុស្ស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃស្ថាប័នកម្លាំងអនុវត្តច្បាប់ ទាំងកម្លាំងនគរបាលជាតិ និងកម្លាំងកងរាជអាវុធហត្ថ បន្តស្រាវជ្រាវ បង្ក្រាបឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបំផុតលើករណីអំពើជួញដូរមនុស្ស។ ក្នុងនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏ជំរុញឱ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជាពិសេសខេត្តជាប់ព្រំដែនសមុទ្រ និងជាប់ព្រំដែនឡាវ ដែលកំពុងមានការប្រឈម ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារនេះផងដែរ។ ក្នុងថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខិតខំយកចិត្តទុកដាក់សហការក្នុងភាពជាដៃគូឱ្យបានល្អជាមួយអង្គការជាតិ និងអន្តរជាតិ ជំរុញការផ្សព្វផ្សាយ ការអប់រំ និងការបង្ការទប់ស្កាត់តាមគោលដៅប្រឈមខ្ពស់ រួមមាន៖មណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ ច្រកទ្វារព្រំដែន ផ្ទះសំណាក់ និងសណ្ឋាគារជាដើម។ យោងតាមរបាយការណ៍របស់លោកជំទាវ ជូ […]
លោក សេង បូលីន ប្រគល់កូនឈើ ចំនួន ១០០០ដើម ដល់រដ្ឋបាលសង្កាត់ព្រះស្រែ
លោក សេង បូលីន ប្រគល់កូនឈើ ចំនួន ១០០០ដើម ដល់រដ្ឋបាលសង្កាត់ព្រះស្រែ នាព្រឹកថ្ងៃទី8 ខែសីហា ឆ្នាំ2024នេះ លោក សេង បូលីន អគ្គលេខាធិការរងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានប្រគល់កូនឈើ ចំនួន 1,000ដើម ដែលជាអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ ប្រគល់ជូនថ្នាក់ដឹកនាំរដ្ឋបាលសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះដែរ លោក សេង បូលីន និងក្រុមការងារ ក៏បានចូលរួមដាំកូនឈើ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលសង្កាត់ព្រះស្រែ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕ #dolynews
មនុស្សចំនួន៨នាក់ ត្រូវបាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
មនុស្សចំនួន៨នាក់ ត្រូវបាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រម៉ាណ២រសៀល កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានទទួលដំណឹងពីប្រព័ន្ធផ្សព្វផ្សាយ(No Drug លេខ ៣៤០) ថានៅចំណុចជាប់របងផ្សារមង្គល មានការ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យ៉ាងណាមិញភ្លាមៗនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានបង្ក្រាបករណីខាងលើ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ រួមទាំងវត្ថុតាងមួយចំនួន ទី១.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើជនសង្ស័យគឺសារធាតុញៀនចំនួន១០គ្រាប់ ទី២.ទូរស័ព្ទដៃចំនួន០៥គ្រឿង។ ចំណែកកម្លាំងក៏បាននាំជនសង្ស័យទាំងអស់មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលឃើញវិជ្ជមានទាំងអស់គ្នា ជនសង្ស័យ រួមទាំងវត្ថុតាង ជំនាញកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕ #dolynews
ជនជាតិថៃម្នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនត្រូវបានកងរាវុធហត្ថបញ្ជូនទៅតុលាការ។
ជនជាតិថៃម្នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនត្រូវបានកងរាវុធហត្ថបញ្ជូនទៅតុលាការ។ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខថា មានពីករណីលក់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចម្តុំមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ភ្លាមៗក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង ចុះទៅដល់ចំណុចកើតហេតុខាងលើ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ទេពផន ប៊ុនគុណ ហៅប៊ីន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាង គ្រឿងញៀនប្រភេទWY ចំនួន ០១ថង់កិប ស្មើនឹង ១០គ្រាប់ ទម្ងន់ ១,១១ក្រាម, ម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដាSCOOPY ពណ៌ផ្កាឈូកលាយសគ្មានផ្លាកលេខ, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកIphone SE ០១គ្រឿង ពណ៌ស) រួមនឹងវត្ថុតាងមួយចំនួនទៀត។ បន្ទាប់មកកម្លាំងបាននាំខ្លួនជនសង្ស័យខាងលើ និងវត្ថុតាងដកហូត មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។ […]
នាព្រឹកថ្ងៃទី8 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី1 និងលើកទិសដៅឆមាសទី2 ឆ្នាំ2024 នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃទី8 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី1 និងលើកទិសដៅឆមាសទី2 ឆ្នាំ2024 នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី8-10 ខែសីហា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី 5% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី10%។
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី8-10 ខែសីហា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី 5% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី10%។ ចំណែកការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គនិងមកលើព្រះរាជាណាចក្រកម្ពុជា ។ #dolynews