ព័ត៌មានជាតិ

IPA និងអង្គការ សមាគម ចំនួន ២០ ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

IPA និងអង្គការ សមាគម ចំនួន ២០ ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA និងអង្គការ សមាគម ចំនួន ២០ បានចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមគ្នារបស់សម្ព័ន្ធអង្គការ សមាគមទាំង២០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ ក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃសម្ព័ន្ធអង្គការ សមាគម ចំនួន ២០ស្ថាប័ន បានតាមដានយ៉ាងចិត្តទុកដាក់ចំពោះដំណើរការ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចប្បន្នជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរ និងស្ញប់ស្ញែងជាទីបំផុតចំពោះគំនិតប្រកបដោយឧត្តមគតិស្នេហាជាតិខ្ពស់ និងប្រកបដោយការគិតគូរយ៉ាងល្អិតល្អន់ សម្រាប់ផលប្រយោជន៍សង្គមជាតិ ពិសេសខេត្តជាប់ព្រំដែនឡាវ និងវៀតណាម ក្នុងគោលដៅសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ទេសចរណ៍ និងវិស័យ ដែលមានសក្តានុពលជាច្រើនផ្សេងទៀត […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី12 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងពិភាក្សាការងារអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី12 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងពិភាក្សាការងារអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។   #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី12-14 ខែសីហា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 15% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី 10% និង តំបន់វាលទំនាប គ្របដណ្ដប់លើផ្ទៃដី5%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី5 ឈ្មោះ ម៉ារីយ៉ា (Maria) ជាមួយខ្យល់មូសុងនិរតី បានថយឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី12-14 ខែសីហា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 15% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី 10% និង តំបន់វាលទំនាប គ្របដណ្ដប់លើផ្ទៃដី5% ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី5 ឈ្មោះ ម៉ារីយ៉ា (Maria) ជាមួយខ្យល់មូសុងនិរតី បានថយឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងយោធិននៃកងរាជអាវុធហត្ថបានសច្ចាគោរព និងភក្តីភាពចំពោះប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងប្តេជ្ញាចិត្តដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយព្រះរាជាណាចក្រកម្ពុជា យោធិននៃកងរាជអាវុធហត្ថទាំងមូលបានប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងយោធិននៃកងរាជអាវុធហត្ថបានសច្ចាគោរព និងភក្តីភាពចំពោះប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងប្តេជ្ញាចិត្តដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយព្រះរាជាណាចក្រកម្ពុជា យោធិននៃកងរាជអាវុធហត្ថទាំងមូលបានប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ។   #dolynews

ព័ត៌មានជាតិ

ពិតជាអស្ចារ្យណាស់ចំពោះតារារ៉េប វណ្ណដា ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តការណ៍អូឡាំពិកប៉ារីស2024 បានបញ្ចប់ដោយជោគជ័យ អ្វីដែលចាប់អារម្មណ៍ ក្នុងពិធីបិទការប្រកួតជាផ្លូវការ តារារ៉េបកម្ពុជា វណ្ណដា បានចូលរួមច្រៀងបទ Time To Rise និងទទួលបានការគាំទ្រខ្លាំង។

ពិតជាអស្ចារ្យណាស់ចំពោះតារារ៉េប វណ្ណដា ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តការណ៍អូឡាំពិកប៉ារីស2024 បានបញ្ចប់ដោយជោគជ័យ អ្វីដែលចាប់អារម្មណ៍ ក្នុងពិធីបិទការប្រកួតជាផ្លូវការ តារារ៉េបកម្ពុជា វណ្ណដា បានចូលរួមច្រៀងបទ Time To Rise និងទទួលបានការគាំទ្រខ្លាំង។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី11 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។   #dolynews

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងឲ្យកងកម្លាំងនគរបាលជាតិទាំងអស់ទូទាំងប្រទេស ប្រកាសគាំទ្រទាំងស្រុងលើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV DTA របស់រាជរដ្ឋាភិបាលកម្ពុជា ។ 

សេចក្តីប្រកាសព័ត៌មាន របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងឲ្យកងកម្លាំងនគរបាលជាតិទាំងអស់ទូទាំងប្រទេស ប្រកាសគាំទ្រទាំងស្រុងលើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV DTA របស់រាជរដ្ឋាភិបាលកម្ពុជា ។ គម្រោងនេះនឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើនដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើង។   ដូច្នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងក្រោមអគ្គស្នងការដ្ឋាននគរបាលជាតិទាំងអស់ មេត្តាចូលរួមគាំទ្រដល់គម្រោង CLV DTA ហើយប្រឆាំងដាច់ខាតចំពោះការបង្ហោះព័ត៌មាន ឬចែកចាយខ្លឹមសារវីដេអូ ដែលមានលក្ខណៈញុះញង់ រើសអើងពូជសាសន៍ និងធ្វើឲ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសាមគ្គីភាពជាតិ ។   #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី11 រហូតដល់ថ្ងៃទី20 ខែសីហា ឆ្នាំ2024នេះ សម្រាប់សាំងធម្មតាលក់ក្នុងតម្លៃ 4,100 រៀល ( ចុះ150រៀល ) ចំណែកប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ 4,000 រៀល ( ចុះ50រៀល )។

សេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី11 រហូតដល់ថ្ងៃទី20 ខែសីហា ឆ្នាំ2024នេះ សម្រាប់សាំងធម្មតាលក់ក្នុងតម្លៃ 4,100 រៀល ( ចុះ150រៀល ) ចំណែកប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ 4,000 រៀល ( ចុះ50រៀល )។   #dolynews  

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ !

សេចក្តីប្រកាសព័ត៌មាន របស់អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ !   #dolynews

ព័ត៌មានជាតិ

ជនបរទេសប្រុសស្រី158នាក់ត្រូវបានកម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាបទីតាំង GT ក្លឹប ករណីចែកចាយ និងប្រើប្រាស់គ្រឿនញៀន

ជនបរទេសប្រុសស្រី158នាក់ត្រូវបានកម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាបទីតាំង GT ក្លឹប ករណីចែកចាយ និងប្រើប្រាស់គ្រឿនញៀន (ភ្នំពេញ) ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដឹកនាំប្រតិបត្តការឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបង្កប់ចែកចាយប្រើប្រាស់គ្រឿងញៀនយ៉ាងពេញបន្ទុក ឈ្មោះ GT ក្លឹប នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សូមជម្រាបថាដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួល ពីព្រះរាជអជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ 1 រំលងអធ្រាត្រឈានចូលថ្ងៃទី10 ខែសីហា ឆ្នាំ2024នេះ បានឆ្មក់ចូលបង្ក្រាបទីតាំង GT ក្លឹប កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស 158នាក់ (ស្រី83នាក់) (ប្រុស75នាក់) ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរមុននឹងសម្រេចបន្តនីតិវិធី ចំណែកឯវត្ថុតាងមានថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងជំនាញរឹបអូស។ បច្ចុប្បន្នសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។   #dolynews