នាព្រឹកថ្ងៃទី10 ខែកក្កដា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំងអភិបាល អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
Month: July 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដាំនិស្សិតនគរបាលជ័យលាភីទាំងអស់ កុំប្រព្រឹត្តទង្វើដែលពលរដ្ឋមិនគាំទ្រ!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដាំនិស្សិតនគរបាលជ័យលាភីទាំងអស់ កុំប្រព្រឹត្តទង្វើដែលពលរដ្ឋមិនគាំទ្រ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតនគរបាលជ័យលាភី ថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១១ និងថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២ របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការរម្លឹកដាស់តឿនដល់និស្សិតនគរបាលទាំងអស់ កុំប្រព្រឹត្តទង្វើទាំងឡាយណាដែលប្រជាពលរដ្ឋមិនគាំទ្រ ពីព្រោះក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រីនគរបាលមួយចំនួន នៅតែបន្តប្រព្រឹត្តកំហុសដោយចេតនា រហូតទទួលទណ្ឌកម្មខាងវិន័យ និងត្រូវបណ្ដេញចេញពីក្របខណ្ឌ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា និស្សិតនគរបាលជ័យលាភី ដែលត្រូវបានប្រកាសតាំងស៊ុបជាមន្ត្រីនគរបាលជាតិ ត្រូវបំពេញតួនាទីស្របតាមច្បាប់ និងវិន័យនគរបាលជាតិកម្ពុជា ពោលគឺត្រូវតែផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់ការពន្យល់ងាយៗទៀតថា ឯកសណ្ឋាន រួមទាំងស័ក្ដិលើស្មារបស់មន្ត្រីម្នាក់ៗ មិនមែនស្លៀកពាក់ដើម្បីបង្ហាញអំនួត និងភាពអស្ចារ្យអ្វីនោះទេ ពីព្រោះភាពអស្ចារ្យពិតប្រាកដ គឺអាស្រ័យលើគុណភាពនៃការបំពេញការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានទាញចំណាប់អារម្មណ៍និស្សិតជ័យលាភី រួមទាំងនិស្សិតនគរបាលដែលកំពុងសិក្សា ត្រូវមានស្មារតីគោរពចំពោះការលះបង់របស់អ្នកមានគុណ គឺមាតាបិតា និងក្រុមគ្រួសារ […]
សេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលសារសំឡេងក្លែងក្លាយរបស់នារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកលុយក្នុងគណនីទូរស័ព្ទ
សេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលសារសំឡេងក្លែងក្លាយរបស់នារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកលុយក្នុងគណនីទូរស័ព្ទ រាជធានីភ្នំពេញ : អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី8 ខែកក្កដា ឆ្នាំ2024នេះ បានចេញមកច្រានចោលសារសំឡេងក្លែងក្លាយ ដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទ។ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវដល់សាធារណៈជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្ដចែកចាយព័ត៌មានប្រឌិត តាមរយៈសារសំឡេងរបស់នារីដែលជាជនអនាមិកម្នាក់នោះ ខណៈការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យបាននោះឡើយ។ ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលប្រឌិតព័ត៌មានបំពុល នាំឲ្យប៉ះពាល់សន្ដិសុខជាតិបែបនេះ៕ #dolynews
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួួយលោក Fujitsu Ryojo នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារន
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួួយលោក Fujitsu Ryojo នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ទី8 ខែកក្កដា ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញជួបជាមួួយលោក Fujitsu Ryojo នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ2022 និងមានរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី2 ខែឧសភា ឆ្នាំ2024 មានទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ជាមួយទុនវិនិយោគប្រមាណជិត 37លានដុល្លារអាមេរិក។ វត្តមានរបស់រោងចក្រដំឡើងរថយន្ត Toyota នៅកម្ពុជា បង្ហាញពីទំនុកចិត្តរបស់វិនិយោគិនជប៉ុននៅកម្ពុជា និងសញ្ញាវិជ្ជមានអំពីសក្ដានុពលរបស់កម្ពុជាសម្រាប់ការវិនិយោគ ទាំងក្នុងវិស័យយានយន្ត ក៏ដូចជាវិស័យ កម្មន្តសាល និងវិស័យឧស្សាហកម្មធុនធ្ងន់ដទៃទៀត។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រតិបត្តិការចុះឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារទូទាំងប្រទេស បានរកឃើញសម្ភារៈមិនគប្បីមួយចំនួន!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រតិបត្តិការចុះឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារទូទាំងប្រទេស បានរកឃើញសម្ភារៈមិនគប្បីមួយចំនួន! ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារៈមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជា៖ អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនេះ មានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្របតាមគោលការណ៍ ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការលើកឡើងរបស់សង្គមស៊ីវិលមួយចំនួននោះឡើយ។ ការបញ្ជាក់ពីប្រមុខក្រសួងមហាផ្ទៃយ៉ាងដូច្នេះ គឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់សង្គមសុីវិល និងអ្នកវិភាគមួយចំនួន ដែលបែរជាយល់ថាចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដើម្បីពង្រឹងសន្តិសុខក្នុងពន្ធនាគារនេះ ថាជាការបំពានសិទ្ធិអ្នកជាប់ឃុំទៅវិញ។ ភ្ជាប់នឹងការរម្លឹកជាថ្មីទៀត អំពីបទពិសោធដែលធ្លាប់មានអ្នកជាប់ឃុំលួចប្រើទូរសព្ទ ដើម្បីបញ្ជាទៅគូកននៅខាងក្រៅឱ្យប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]
អបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
អបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោ! នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នេះ ជាថ្ងៃខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៤)។ ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ពោលគឺ ១៦ឆ្នាំមុន ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ របស់កម្ពុជា បើគិតចាប់តាំងពីប្រទេសកម្ពុជា ទទួលបានប្រាសាទព្រះវិហារ បន្ទាប់ពីឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ក្នុងនាមកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទកភាពណាស់ ដែលប្រទេសកម្ពុជាយើង ជាបន្តបន្ទាប់ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក មានប្រាសាទបុរាណ របាំ ល្ខោន ឧបករណ៍បុរាណ ..។ល។ និង។ល។ ទាំងនេះជាការលើកមុខមាត់ និងធ្វើឱ្យប្រទេសកម្ពុជា កាន់តែល្បីល្បាញថែមទៀតលើឆាកអន្តរជាតិ។ សូមខ្មែររួមគ្នាថែរក្សា ការពារប្រាសាទបុរាណទាំងអស់របស់យើង ឱ្យបានគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ ដើម្បីបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញបានស្គាល់ពីស្នាដៃដ៏ពិសិដ្ឋរបស់បុព្វបុរសខ្មែរយើងជំនាន់មុន៕ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រាជធានីភ្នំពេញ : នៅព្រឹកថ្ងៃទី6 ខែកក្កដា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសង្កាត់បឹងកក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី4 ខែកក្កដា ឆ្នាំ2024 ក្នុងជន្មាយុ 77ឆ្នាំ ដោយរោគាពាធ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ #dolynews