នាព្រឹកថ្ងៃសៅរ៏ ទី13 ខែកក្កដា ឆ្នាំ2024នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យការងារហ្វឹកហាត់កម្លាំងឈរផែន និងពិធីក្រុងពាលីបើកការដ្ឋានសាងសង់សាលមហោស្រព«គោកធ្លក» នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល រាជធានីភ្នំពេញ។ #dolynews
Month: July 2024
នាព្រឹកថ្ងៃទី13 ខែកក្កដា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព។
នាព្រឹកថ្ងៃទី13 ខែកក្កដា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព។ #dolynews
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍អំពីលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី1 និងទិសដៅការងារឆមាសទី2 ឆ្នាំ2024 របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍អំពីលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី1 និងទិសដៅការងារឆមាសទី2 ឆ្នាំ2024 របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានីភ្នំពេញ នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី12 ខែកក្កដា ឆ្នាំ2024 នេះជាកិច្ចប្រជុំលើកដំបូងប្រចាំឆមាសទី1 នៃក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី ខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ចាប់ពីនីតិកាលទី5 នៃរដ្ឋសភាមក រាជរដ្ឋាភិបាលបានបង្កើត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះជា ក្រុមការងាររាជរដ្ឋា – ភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងគោលដៅ ៖ (1) ជំរុញការផ្សព្វផ្សាយ និងជំរុញការអនុវត្តកម្មវិធីនយោបាយក្របខ័ណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល។ (2) ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ដើម្បីបង្កើនសាមគ្គីភាព និង កិច្ចសហការប្រកបដោយជវភាព។ (3) ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។ (4) ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន ជារបៀបរបប ការងារដ៏សំខាន់ […]
នាព្រឹកថ្ងៃទី12 ខែកក្កដា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី1 របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
នាព្រឹកថ្ងៃទី12 ខែកក្កដា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី1 របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត ទាក់ទាញនិងគាំទ្រគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត ទាក់ទាញនិងគាំទ្រគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀន ពីសាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឱ្យរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេស យកចិត្តទុកដាក់ទាក់ទាញ និងចូលរួមគាំទ្រគម្រោងវិនិយោគជាមួយវិស័យឯកជន ដើម្បីបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដីសមរម្យរបស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការនេះមានភាគរយខ្ពស់បំផុតក្នុងការប្រែក្លាយជនរងគ្រោះឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអភិបាលខេត្តស្ទឹងត្រែងថ្មី យកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនពលរដ្ឋ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអភិបាលខេត្តស្ទឹងត្រែងថ្មី យកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនពលរដ្ឋ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្ទឹងត្រែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ និងគោលការណ៍ណែនាំគន្លឹះៗ ទៅកាន់អភិបាលខេត្តស្ទឹងត្រែងថ្មី ឯកឧត្តម សរ សុពុត្រា ឱ្យការបន្តថែរក្សានិងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ការដោះស្រាយជម្លោះដីធ្លី ការទប់ស្កាត់រាល់បទល្មើសរំលោភកាន់កាប់ដីរដ្ឋ ព្រៃឈើ និងការបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការដឹកនាំ ការគ្រប់គ្រង និងរបៀបរបបបំពេញការងារ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់រដ្ឋបាលខេត្តស្ទឹងត្រែង យកចិត្តទុកដាក់ដឹកនាំការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពិសេសការចរាចរណ៍ឆ្លងកាត់ព្រំដែន ពង្រឹងការធានាសុវត្ថិភាពម្ហូបអាហារនិងឱសថ ពិសេសការអប់រំនិងបញ្ចៀសកុំឱ្យកុមារតូច ទទួលទានអាហារផ្អែមច្រើនលើសកម្រិត ពិនិត្យលទ្ធភាពឈានទៅកាត់បន្ថយ និងបញ្ចប់ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ […]
នាព្រឹកថ្ងៃទី11 ខែកក្កដា ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះសូមជូនពរប្អូនប្រុស ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ។
នាព្រឹកថ្ងៃទី11 ខែកក្កដា ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះសូមជូនពរប្អូនប្រុស ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ។ #dolynews
លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកម្មវិធីដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ ” ពន្លកបៃតង ” និងវេទិកាកេសរកូលជាតិលើកទី4
លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកម្មវិធីដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ ” ពន្លកបៃតង ” និងវេទិកាកេសរកូលជាតិលើកទី4 សូមគោរពអញ្ជើញ លោកយាយ លោកតា ពុកម៉ែ អ៊ំពូមីង និងបងប្អូនទាំងអស់ចូលទស្សនាស្តង់ពិព័រណ៍ស្នាដៃសមិទ្ធផលនានារបស់ សមាគមកាយឫទ្ធិនារីកម្ពុជា និងស្តង់ពិព័រណ៍ជាច្រើនទៀតផងដែរ កម្មវិធីនេះមានរយៈពេល3ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី10 ដល់ថ្ងៃទី12 ខែកក្កដា ឆ្នាំ2024 នៅមុខបរិវេណទីស្ដីការក្រសួងបរិស្ថាន។ កម្មវិធីនេះផងដែររៀបចំឡើងក្នុងគោលបំណងតាំងបង្ហាញ និងចែកជូនកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ និងទីតាំងឯកជននានាដោយឥតគិតថ្លៃ។ #dolynews
អបអរសាទរខួបលើកទី35 ទិវាប្រជាជនពិភពលោក
អបអរសាទរខួបលើកទី35 ទិវាប្រជាជនពិភពលោក នាថ្ងៃទី11 ខែកក្កដា ឆ្នាំ2024នេះ គឺជាថ្ងៃដែលបណ្តាប្រទេសនានា រួមនិងកម្ពុជា ប្រារព្ធខួបលើកទី35 នៃទិវាប្រជាជនពិភពលោក 11កក្កដា 1989-11 កក្កដា 2024។ ទិវាប្រជាជនពិភពលោក ត្រូវបានប្រារព្ធឡើងដោយផ្តើមចេញពីគំនិតចង់ស្វែងយល់ឱ្យកាន់តែជម្រៅអំពីបញ្ហារបស់ប្រជាជននៅក្នុងពិភពលោក។ ផ្អែកលើមូលដ្ឋាននេះ ក្រុមប្រឹក្សាភិបាលនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១១ ខែកក្កដា ឆ្នាំ1989 ដើម្បីប្រារព្ធទិវានេះជាលើកដំបូល និងបានណែនាំឱ្យរដ្ឋជាសមាជិកទាំងអស់ ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ដោយចាត់ទុកប្រជាជន ជាមធ្យោបាយ និងជាគោលដៅចុងក្រោយ នៃការអភិវឌ្ឍ។ #dolynews